ក្រុមហ៊ុនចិនកំពុងសិក្សាលទ្ធភាព វិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា

2025/05/13 05:58:53 pm        369

ក្រុមហ៊ុនមកពីប្រទេសចិនមួយ កំពុងសិក្សាលទ្ធភាព លើការបណ្តាក់ទុនវិនិយោគ ក្នុង​វិស័យ​ចម្រាញ់​ប្រេង​នៅកម្ពុជា ដើម្បីចូលរួម ចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលដឹកនាំដោយលោក ឆិន យីងលាវ (Chen Yingliu) អគ្គ​នាយកក្រុមហ៊ុន ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង​លោក​ស្រី ហ័ង រួយហ័រ (Wong Swie Hwa) ប្រធានសមាគមធុរកិច្ចហុងកុង និងម៉ាកាវប្រចាំកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបាន​សម្តែង​នូវ​សេច​ក្តី​សោមនស្សរីករាយ ដែល ក្រុមហ៊ុន Beijing Sainte Holding Co., Ltd មាន​បំណង​មក​បណ្តាក់​ទុន​វិនិយោគ ក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ ឯកឧត្តម អគ្គលេខាធិការ បាន​ជម្រាប​ជូន​ក្រុម​ហ៊ុនពីសាវតាររបស់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួននៅកម្ពុជា និងបទពិសោធន៍ និង​ភាព​ជោគជ័យរបស់ក្រុមហ៊ុនមួយចំនួនដូចជា នៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េជាដើម។

ជាការគិតគូរជំហានបន្ទាប់ ឯកឧត្តមអគ្គលេខាធិការ បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ធ្វើ​ការជ្រើស​រើស​ទីតាំង​សម​ស្រប ដើម្បីធ្វើការបង្កើតរោងចក្រ សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​តំបន់នោះ។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុម ហ៊ុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ សម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេង។

ជាការឆ្លើយតប លោក ឆិន យីងលាវ បានសន្យា និងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការនាំយកជំនាញ និង​បច្ចេក​វិទ្យាទំនើប និងឈានមុខ ពីប្រទេសចិន ដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ លើស​ពី​នេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd សង្ឃឹមថា គម្រោង​នេះ​នឹង​អាច​រួម​ចំណែក​ជួយ​គាំ​ទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm