១១ ខែស៊ីម៉ាក់រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះជិត ៤០ គ្រាប់ និងគ្រាប់បែកចង្កោមជាង ៨០០០គ្រាប់

2021/12/14 02:10:50 am        205

ភ្នំពេញ៖ លទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាព CMAC ក្នុងរយៈពេល១១ខែ គឺពីខែមករា ដល់ វិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលលទ្ធផលប្រកបដោយជោគជ័យ គួរឱ្យកត់សម្គាល់បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក៏ដោយ។ ក្នុងនោះកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណ ល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ម៉ែត្រក្រឡាស្មើនឹងជាង៩២%នៃផែនការ។ នេះបើតាមហ្វេសប៊ុករបស់ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសក ម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ បានផ្សព្វផ្សាយឱ្យដឹង។

ប្រភពដដែលបន្តថា ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ជាង ៩២% នៃផែនការនេះ គឺបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨២.១៣៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែ កចង្កោម ៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧.៥៣១គ្រាប់។

ក្នុងរយៈពេល១១ខែនេះដែរ អង្គភាពស៊ីម៉ាក់ និងបណ្តាញស្ម័គ្រចិត្តតាមភូមិឃុំស្រុកបានចុះផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំ នួនជាង១៦,០០០ លើក ដោយចុះជួបតាមខ្នងផ្ទះមានចំនួនជាង ៦០០,០០០ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួនជិតមួយលាននាក់។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជិត ១៥,៤០០គ្រាប់ និងអាវុធធុនស្រាលមួយចំនួនផងដែរ។

ប្រភពដដែលបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២២ ខាងមុខ អង្គភាពស៊ីម៉ាក់មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា។ ក្នុងផែន ការនេះ កំលាំងអង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគម្រោងរបស់រាជរដ្ឋាភិបាល គម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុន គម្រោងជំនួយតាមរយ:ដេញថ្លៃពី UNDP/អាជ្ញាធរមីន គម្រោងជំនួយរបស់រដ្ឋាភិបាល ចិន គម្រោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស(NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្ស និងអាម៉េរិក) គម្រោងជំនួយអង្គការ APOPO របស់រដ្ឋាភិបាលប៊ែលហ្សិក គម្រោងជំនួយរបស់អង្គការ JMAS និងគម្រោងជាមួយអង្គការ MAG សរុបមានចំនួន ២៥ គម្រោង និងអាចមានលទ្ធភាពពង្រី កបន្ថែម ដើម្បីសម្រេចមហិ្ឆតាផែនការឆ្នាំ២០២២ ខាងមុខនេះ៕​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm