ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ (១២ ឧសភា) បានច្រានចោលយ៉ាងខឹងសម្បារនូវការព្រួយបារម្មណ៍ចំពោះផែនការរបស់លោកក្នុងការទទួលយកយន្តហោះមួយគ្រឿងពីប្រទេសកាតា ដើម្បីប្រើប្រាស់សម្រាប់ Air Force One បម្រើឲ្យប្រធានាធិបតី ដោយលោកនិយាយថា វាជារឿង «ឆោតល្ងង់» ដែលមិនទទួលយកអំណោយបែបនេះ។
ការផ្តល់ជូនពីគ្រួសាររាជវង្សរបស់ប្រទេសកាតានូវយន្តហោះ 747-8 មានម្លៃ៤០០លានដុល្លារ នឹងប្រើប្រាស់ជាយន្តហោះសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានចោទជាសំណួរសំខាន់ៗជាច្រើនអំពីភាពត្រឹមត្រូវនិងសន្តិសុខ ប៉ុន្តែលោក Trump បាននិយាយសម្រាលពីបញ្ហាទាំងនេះ។
មហាសេដ្ឋីវ័យ៧៨ឆ្នាំរូបនេះ បានប្រាប់អ្នកសាររព័ត៌មាននៅឯសេតវិមាន នៅពេលត្រូវបានសួរថាតើ រដ្ឋឈូងសមុទ្រដែលសម្បូរប្រេងនឹងរំពឹងអ្វីជាថ្នូរ នោះលោកឆ្លើយថា«វាជាកាយវិការដ៏អស្ចារ្យ»។
ការផ្តល់ជូនរបស់ប្រទេសកាតា បានធ្វើឡើងបន្ទាប់ពីលោក Trump បានត្អូញត្អែរដដែលៗអំពីការពន្យារពេល និងការចំណាយលើសនៅក្នុងកិច្ចសន្យារបស់ក្រុមហ៊ុន Boeing ក្នុងការផ្តល់យន្តហោះសម្រាប់ Air Force One ថ្មីចំនួនពីរគ្រឿង ដើម្បីជំនួសម៉ូឌែលចាស់នាពេលបច្ចុប្បន្ន។