ស្ថាប័នអាកាសចរណ៍ UN៖ រុស្ស៊ី ជាអ្នកបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី ដែលសម្លាប់មនុស្សជិត ៣០០នាក់ក្នុងឆ្នាំ២០១៤

2025/05/13 06:33:01 pm        300

រដ្ឋាភិបាលហូឡង់ និងអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ក្រុមប្រឹក្សាអាកាសចរណ៍ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (១២ ឧសភា) បានចេញសេចក្ដីសម្រេចថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីមួយគ្រឿងនៅលើទឹកដីអ៊ុយក្រែន ដែលបានសម្លាប់អ្នកដំណើរ និងបុគ្គលិកទាំងអស់ ២៩៨នាក់ រួមទាំងពលរដ្ឋហូឡង់ ១៩៦នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់។

រដ្ឋាភិបាលទាំងពីរនិយាយថា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នឹងពិចារណាថា តើទម្រង់នៃសំណងបែបណាដែលស្ថិតក្នុងសេចក្ដីសម្រេចនោះ។

គួរម្លឹកថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុងអាំស្ទែដាំ ទៅកាន់ទីក្រុង Kuala Lumpur កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតអ៊ុយក្រែន ខណៈការប្រយុទ្ធគ្នាបានកើតឡើងរវាងក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី ទល់នឹងកងកម្លាំងអ៊ុយក្រែន។

នៅខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមហូឡង់ បានកាត់ទោសបុរសរុស្ស៊ីពីរនាក់ និងបុរសអ៊ុយក្រែនម្នាក់ ដោយកំបាំងមុខ ពីបទមនុស្សឃាតសម្រាប់តួនាទីរបស់ពួកគេក្នុងការវាយប្រហារនោះ។ ទីក្រុងមូស្គូ បានហៅសេចក្តីសម្រេចនេះថា "ជារឿងដ៏អាម៉ាស" ហើយនិយាយថា ខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ។

រដ្ឋមន្ត្រីការបរទេសហូឡង់ បាននិយាយថា "សេចក្ដីសម្រេចនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតការពិត និងសម្រេចបាននូវយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់នៃជើងហោះហើរ MH17 និងក្រុមគ្រួសារពួកគេ"។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលីស្វាគមន៍ការសម្រេចនេះ ហើយបានជំរុញឱ្យស្ថាប័ន ICAO ចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីកំណត់ដំណោះស្រាយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm