ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាលើសាលារៀន សម្លាប់សិស្សយ៉ាងហោច២០នាក់

2025/05/13 06:44:58 pm        357

យោធាមីយ៉ាន់ម៉ា បានវាយប្រហារតាមអាកាសទៅលើសាលារៀនមួយកន្លែង ដំណើរការដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ការវាយប្រហារនេះ បានបណ្តាលឲ្យកុមារយ៉ាងហោចណាស់២០នាក់ស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយក្នុងសហភាពមីយ៉ាន់ម៉ា និយាយថា ការវាយប្រហារកាលពីថ្ងៃច័ន្ទ បានដាក់គោលដៅទៅលើសាលារៀនមួយកន្លែងនៅតំបន់ Sagaing ភាគពាយ័ព្យ។

របាយការណ៍និយាយថា យ៉ាងហោចណាស់កុមារ២០នាក់ និងគ្រូ២នាក់ បានស្លាប់។ របាយការណ៍ក៏និយាយផងដែរថា មនុស្សជាង៥០នាក់ផ្សេងទៀតបានរងរបួស។ សាលារៀននេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលរួបរួមជាតិ ត្រូវបានបង្កើតឡើងដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ កុមារ និងក្មេងជំទង់គ្រប់វ័យ បានចូលរៀននៅសាលារៀននេះ។

មន្ត្រីម្នាក់មកពីជំរំគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ចំនួនអ្នកស្លាប់និងរបួសទំនងជាកើនឡើង ខណៈមនុស្សមួយចំនួននៅបាត់ខ្លួន។ មន្ត្រីរូបនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការឆ្លើយតបរបស់យោធា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សំដីយោធា ដែលបាននិយាយថា «គ្មានការវាយប្រហារបំផ្ទុះគ្រាប់បែកបែបនេះទេ»។ យោធាបានអះអាងថា «ប្រព័ន្ធផ្សព្វផ្សាយប្រឆាំងរដ្ឋាភិបាលខុសច្បាប់ បានផ្សព្វផ្សាយព័ត៌មានមិនពិត»។

យោធាបានរក្សាការគ្រប់គ្រងសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារកាលពីបួនឆ្នាំមុន។ យោធាបានប្រកាសបទឈប់បាញ់បណ្តោះអាសន្ននៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារសហភាពនេះ កាលពីខែមីនា។ ក្រោយមកយោធាបានប្រកាសថា បទឈប់បាញ់នឹងត្រូវបន្ថែមពេលរហូតដល់ថ្ងៃទី៣១ ខែឧសភា។ ប៉ុន្តែការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំធ្វើឡើងដោយយោធា តាមសេចក្តីរាយការណ៍ថា នៅតែបន្តក្នុងតំបន់នានាដែលរងផលប៉ះពាល់ដោយការរញ្ជួយដី និងនៅកន្លែងផ្សេងទៀត។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        32
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm