ស.ស.យ.ក រៀបចំពិធីថ្វាយព្រះពរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តតម សីហមុនី

2025/05/13 07:03:54 pm        470

សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបជុំ​រៀប​ចំ​ពិធី​បុណ្យ​ចម្រើនព្រះជន្មសម្ដេចព្រះបរមនាថ នរោត្តតម សីហមុនីព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។ ការរៀបចំពិធីថ្វាយព្រះពរនេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព សម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទី​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ រួមទាំងវត្តមានឯឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួម​ទាំង​ថ្នាក់​ដឹក​នាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ ៤០០នាក់។

ដោយទទួលបានព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្ដេច​ព្រះបរមនាថ នរោត្តតម សីហមុនី ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មជូន ព្រះមហាក្សត្រ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា គម្រប់ព្រះជន្ម ៧២យាងចូល ៧៣ព្រះវស្សា។

ក្នុងការរៀបចំពិធីថ្វាយព្រះពរនេះដែរ លោក សំហេង បូរ៉ា សមាជិកគ​ណៈ​កម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងនូវក្ដីសាទរ និងជាមហាកតិ្តយសដែល សហ​ភាព​សហព័ន្ធយុវជនកម្ពុជា ទទួលបានព្រះរាជាអនុញ្ញាត ឱ្យរៀបចំពិធីថ្វាយព្រះពរនេះឡើង។ ក្នុងនាមជាសមាជិក ស.ស.យ.ក ជាយុវជន ជាប្រជាពលរដ្ឋកម្ពុជា លោកពិតជាសូមអរព្រះគុណ និង​ដឹងគុណចំពោះព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រដែលតែងគិតគូ សណ្ដោសប្រណី ស្រឡាញ់​ប្រជាពលរដ្ឋគ្រប់រូប។

ការ​រៀប​ចំពិធីថ្វាយព្រះពរនេះ រៀបចំឡើងនាពេលព្រឹកដោយមានសកម្មភាពមួយចំនួន ដូចជាការ​ថ្វាយ​បង្គំ ព្រះបរមឆាយាលក្ខណ៍ របាំថ្វាយព្រះពរចម្រើនព្រះជន្មវស្សា និងការចាប់​ផ្ដើម​ពិធី​សាសនា​៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        1
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm