រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​និយាយ​ថា ​ករណី​ស្លាប់​ដោយ​វីរុស Omicron កើន​ឡើង​

2021/12/14 04:28:52 pm        421

​អង់គ្លេស៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​ចក្រភព​អង់គ្លេសបានប្រកាសថា ផ្នែក​សេវា​សុខាភិបាលរបស់ប្រទេស​កំពុង​ត្រលប់​មករក​កម្រិត​ខ្ពស់​ឡើងវិញ​នៃ​ការត្រៀម​សង្គ្រោះបន្ទាន់ ខណៈដែល​ការចូលសម្រាក​នៅ​មន្ទីរពេទ្យ និង​ករណី​ស្លាប់​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​គេ​រំពឹងថា ​នឹងកើនឡើង​ខ្លាំងនៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​និយាយ​ទៅកាន់​សមាជិកសភាកាលពី​ថ្ងៃ​ចន្ទ លោក Sajid Javid បាន​និយាយថា ចំនួន​កំណត់ត្រានៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​ COVID-19 ​ដូ​ស​ជំរុញ​នឹងត្រូវ​ផ្តល់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​ប​ម្លែ​ង​ថ្មី Omicron ។ ​យោងតាម​ទីភ្នាក់​ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា វា​ត្រូវបាន​គេ​រំពឹងថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីនឹង​ក្លាយជា​វីរុស​លេចធ្លោ​នៅក្នុង​រដ្ឋធានី​របស់​ច​ក្រ​ភព​អង់គ្លេសក្នុង​រយៈពេល ៤៨​ម៉ោងខាងមុខ ដោយ​វា​មាន​ចំនួន ៤៤% នៃ​ករណី​ឆ្លង​វីរុស​រួចទៅហើយ​។​ ​លោក Javid បាន​និយាយថា ​ចក្រភព​អង់គ្លេស​បាន​ជាប់គាំង​នៅក្នុង​ការជំរុញ​រវាង​វីរុស និងវ៉ាក់សាំង​ បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​ពី​បំណង​របស់ខ្លួន​ ក្នុងការ​ចាប់ផ្តើម​កម្មវិធីចាក់​វ៉ាក់សាំង​ដូ​សជំរុញ​ឆាប់រហ័ស​។

អ្នកជំងឺ​ប្រមាណ ១០​នាក់​ស្ថិតនៅក្នុង​មន្ទីរពេទ្យចក្រភព​អង់គ្លេសឆ្លង​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron ហើយ​លោកនាយករដ្ឋមន្ត្រី Boris Johnson កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ក្នុង​របាយការណ៍ ពី​ករណី​ស្លាប់​ដំបូង​ដោយសារវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៃ​វីរុស ​COVID-19 របស់​ប្រទេស​។ ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ១០,៨៧៣,៤៦៨​ករណី និង​មាន​អ្នក​ស្លាប់ ១៤៦,៤៧៧​នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm