លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចអន្តរជាតិដ៏សំខាន់លើកដំបូងរបស់លោក ក្នុងអាណត្តិទី២ ខណៈដែលលោកប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗចំនួន៣ និងបង្ហាញពីសមត្ថភាពរបស់លោក ក្នុងនាមជាអ្នកផ្សះផ្សា នៅលើឆាកពិភពលោក។

ក្នុងរបៀបវារៈថ្ងៃនេះ លោក Trump ត្រូវបានគេរំពឹងថា នឹងជួបជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ក្នុងទីក្រុង Riyadh ហើយឡើងនិយាយនៅឯវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត ដែលលោក Elon Musk ក៏ត្រូវបានចុះបញ្ជីជាវាគ្មិនផងដែរ។ នៅចុងសប្តាហ៍នេះ លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសកាតា និងអារ៉ាប់រួម៕
