អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានប្រាប់សារព័ត៌មាន TASS ថា ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស មិនចង់ឲ្យជម្លោះនៅអ៊ុយក្រែនត្រូវបញ្ចប់នោះទេ ដូច្នេះពួកគេបន្តគោលនយោបាយធ្វើឲ្យសង្គ្រាមនេះ អូសបន្លាយកាន់តែយូរ។
«វាពិតជាច្បាស់ណាស់ថា ប្រទេសទាំងនេះ បន្តគោលនយោបាយពង្រីកជម្លោះ។ ប្រសិនបើយើងលុបចោលការពិភាក្សាទ្វេដង ដែលពួកគេប្រើដើម្បីរៀបចំសកម្មភាពនយោបាយរបស់ពួកគេ រឿងសំខាន់ដែលពួកគេកំពុងស្វែងរក គឺការបរាជ័យរបស់រុស្ស៊ីនៅលើសមរភូមិ ភាពឯកោអន្តរជាតិរបស់រុស្ស៊ី ការបំផ្លាញសេដ្ឋកិច្ច និងការផ្លាស់ប្តូររបប។ ចំពោះលទ្ធផលទាំង៤ដែលពួគចង់បាននោះ ពួកគេបានបរាជ័យទាំងស្រុង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់ មិនបានសម្រេចនូវអ្វីដែលពួកគេចង់បាន និងការប៉ុនប៉ងរបស់ពួកគេនោះទេ។ ចក្រភពអង់គ្លេស នឹងដាក់សម្ពាធលើរុស្ស៊ីពាក់ព័ន្ធនឹងសំណើរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការចរចា នៅអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី។
យោងតាមលោក Grushkoបានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់អ្នកនយោបាយអ៊ឺរ៉ុប ពិបាកធ្វើអត្ថាធិប្បាយ ព្រោះជំហររបស់ពួកគេ ផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីនេះ។
អ្នកដឹងហើយថា ចំពោះជំហររបស់ពួកគេ នៅពេលនេះ ខ្ញុំពិតជាមានការលំបាកណាស់ ក្នុងការធ្វើអត្ថាធិប្បាយអំពីរឿងនេះណាស់ ពីព្រោះកាលពី ៣សប្តាហ៍មុន ជំហរគឺផ្ទុយស្រឡះទាំងស្រុង។ ខ្ញុំនឹងរំលឹកអ្នកថា ក្នុងការថ្លែងទៅកាន់ប្រជាជាតិ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ប្រទេសបារាំង មិនគាំទ្របទឈប់បាញ់ដ៏ផុយស្រួយទេ។ បទឈប់បាញ់រយៈពេល ៣០ ថ្ងៃ វាមិនមានភាពផុយស្រួយទេ? ដូច្នេះថ្ងៃនេះ ពួកគេ និយាយរឿងមួយ ហើយថ្ងៃស្ងែកពួកគេនឹងនិយាយរឿងមួយទៀត។
