អ្នកនាំពាក្យរបស់ប្រមុខUN៖ អង្គការសហប្រជាជាតិ សាទរចំពោះគំនិតផ្តួចផ្តើមស្តីពីដំណោះស្រាយអ៊ុយក្រែន

2025/05/13 11:33:13 pm        62

លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា គំនិតផ្តួចផ្តើមថ្មីៗស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន និងកិច្ចចរចាផ្ទាល់ដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងទីក្រុងគីវ មើលទៅមានការលើកទឹកចិត្ត។

លោកបាននិយាយថា៖«យើងនៅតែព្យាយាម ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀតអំពីអ្វីដែលអាចនឹងកើតឡើង ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា យើងពិតជាត្រូវបានលើកទឹកចិត្តដោយគំនិតផ្តួចផ្តើមថ្មីៗ ដែលកំពុងជំរុញឲ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ នៅអ៊ុយក្រែន និងកិច្ចពិភាក្សាផ្ទាល់ដែលមានសក្តានុពលរវាងសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន»។

យោងតាមលោក Dujarric បានឲ្យដឹងថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនជាស្រេចដើម្បី «គាំទ្ររាល់គំនិតផ្តួចផ្តើមដ៏មានអត្ថន័យដល់ទីបញ្ចប់»។

នៅពេលត្រូវបានសួរថាតើអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប អាចធ្វើដំណើរទៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ ជាទីដែលតំណាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងជួបនោះ លោកបាននិយាយថាប្រធានអង្គការសហប្រជាជាតិ កំពុងដោះស្រាយបញ្ហាជាច្រើន ហើយបានស្នើថា គួរតែរង់ចាំមើលថាតើមានអ្វីកើតឡើង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានក្រឹមឡាំង នាថ្ងៃទី ១១ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញអាជ្ញាធរទីក្រុងគីវ ឲ្យបន្តកិច្ចចរចាផ្ទាល់ ដែលពួកគេបានបញ្ចប់នៅឆ្នាំ ២០២២ ដោយគ្មានលក្ខខណ្ឌបឋមណាមួយឡើយ។ លោកបានស្នើឲ្យបើកកិច្ចពិភាក្សាមួយ នៅថ្ងៃទី១៥ ខែឧសភា នៅក្រុងអ៊ីស្តង់ប៊ុល។ មេដឹកនាំរុស្ស៊ីរូបនេះ បានរំលឹកថា រុស្ស៊ីបានប្រកាសបទឈប់បាញ់លើស ពីម្តង ប៉ុន្តែពួកគេទាំងអស់ រួមទាំងបទឈប់បាញ់ V-Day បីថ្ងៃចុងក្រោយ ត្រូវបានរំលោភដោយរបបទីក្រុងគីវ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm