ក្រសួងទេសចរណ៍ ផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤

2025/05/14 12:08:52 am        113

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិស្ថិតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា-CTB...),អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍, ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំង២៥, តំណាង , ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមទេសចរណ៍កម្ពុជា, តំណាងសមាគមសណ្ឋាគារកម្ពុជា, តំណាងសមាគមភោជនីយដ្ឋានកម្ពុជា លោក លោកស្រី សាស្ត្រាចារ្យ និស្សិត ព្រមទាំងប្អូនៗអ្នកផលិតមាតិកា សរុប ៣៥០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្ថិតិមានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍, ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិទេសចរណ៍ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា។

ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ណែនាំគន្លឹះ មួយចំនួដូចខាងក្រោម៖

ទី១. បន្តប្រមូល រៀបចំ ចងក្រងទិន្នន័យទេសចរណ៍ប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិទូទៅ។

ទី២. សិក្សាលទ្ធភាពក្នុងការប្រើប្រាស់ការគ្រប់គ្រងទិន្នន័យទេសចរណ៍ក្នុងនោះមានទាំងភ្ញៀវទេសចរ, គោលដៅទេសចរណ៍ និងខ្សែច្រវាក់តម្លៃទេសចរណ៍ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងការវិភាគទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាដូចជា Big Data និង AI។

ទី៣. រៀបចំទិន្នន័យទេសចរណ៍ឌីជីថល (Digital Tourism Database)។

ទី៤. រៀបចំ និងចងក្រងគណនីរណបទេសចរណ៍ (Tourism Satellite Account, TSA) សម្រាប់បម្រើឱ្យការវាស់វែងនិរន្តរភាពទេសចរណ៍។

ទី៥. ធ្វើឱ្យមានសុខដុមនីយកម្មក្នុងប្រព័ន្ធស្ថិតិទេសចរណ៍(Tourism Statistics Harmonization) ដោយរួមបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាពក្នុងការអភិវឌ្ឍស្ថិតិ ស្របតាមយុគសម័យបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រគ្រប់ទិដ្ឋភាពទាំងអស់នៃការប្រមូល ការរៀបចំ ការចងក្រង ការវិភាគ ការថែរក្សា និងការផ្សព្វផ្សាយស្ថិតិ។

ទី៦. ស្នើឱ្យ លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍ និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សូមយកចិត្តទុកដាក់ប្រមូលស្ថិតិភ្ញៀវទេសចរ ជាពិសេសនៅពេលពិធីបុណ្យជាតិធំៗ។


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm