មហាសេដ្ឋិនីជាប់ទោសប្រហារជីវិត នៅវៀតណាម សន្យាប្រែក្លាយអចលនទ្រព្យទៅជាប្រាក់ចំណេញមហាសាល

2025/05/14 01:11:41 am        109

មេធាវីរបស់មហាសេដ្ឋិនីអចលនទ្រព្យវៀតណាម ដែលប្រឹងប្រែងឲ្យបានគេចផុតពីទោសប្រហារជីវិត ក្នុងសំណុំរឿងក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ បាននិយាយនៅថ្ងៃអង្គារ (១៣ ឧសភា) នេះថា កូនក្ដីរបស់ខ្លួនបានសន្យាថា នឹងប្រែក្លាយអាណាចក្រអចលនទ្រព្យរបស់លោកស្រីឲ្យទៅជា «ពពែមាស» ពោលគឺទាញយកប្រាក់ចំណេញមហាសាល ដើម្បីជួយសងទ្រព្យសម្បត្តិដែលលោកស្រីបានកេងបន្លំ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោកស្រី Truong My Lan កាលពីខែធ្នូ បានចាញ់ការប្តឹងឧទ្ធរណ៍ជំទាស់នឹងការផ្ដន្ទាទោសប្រហារជីវិត ក្នុងសំណុំរឿងដែលលោកស្រីត្រូវបានគេរកឃើញថា មានទោសពីបទលួចយកប្រាក់ពីធនាគារ Saigon Commercial Bank (SCB) និងការក្លែងបន្លំទឹកប្រាក់ចំនួន ២៧ពាន់លានដុល្លារ។

សាលាឧទ្ធរណ៍បានម្រេចថា មិនមានមូលដ្ឋាន ដើម្បីកាត់បន្ថយទោសរបស់លោកស្រីទេ ប៉ុន្តែបាននិយាយថា លោកស្រីនៅតែអាចគេចផុតពីទោសប្រហារជីវិត ប្រសិនបើលោកស្រិសងត្រលប់វិញចំនួន ១ភាគ៤នៃទឹកប្រាក់ដែលលួច។

មេធាវីរបស់លោកស្រី គឺលោក Giang Hong Thanh បានប្រាប់សារព័ត៌មាន AFP ថា នៅក្នុងលិខិតមួយផ្ញើចេញពីពន្ធនាគារទៅកាន់គណៈកម្មាធិការគ្រប់គ្រងដោយរដ្ឋ ដែលទទួលបន្ទុកដោះស្រាយទ្រព្យសម្បត្តិរបស់លោកស្រី លោកស្រី Lan បានប្រាប់ថា ទ្រព្យសម្បត្តិរបស់លោកស្រីត្រូវបានគេវាយតម្លៃទាបខ្លាំង ដែលបង្កជាការខាតបង់ដែលអាចមានចំពោះរដ្ឋ និងប៉ះពាល់ដល់សិទ្ធិរបស់លោកស្រី។

ដោយអង្វរសុំអាជ្ញាធរអនុញ្ញាតឲ្យលោកស្រីបានចូលរួម លោកស្រី Lan បានសរសេរនៅក្នុងលិខិតនោះថា៖ «ខ្ញុំជឿថា ជាមួយនឹងបទពិសោធន៍ ៣០ឆ្នាំរបស់ខ្ញុំ ក្នុងអាជីវកម្មអចលនទ្រព្យ និងការយល់ដឹងផ្នែកច្បាប់យ៉ាងច្បាស់លាស់របស់ខ្ញុំ ខ្ញុំអាចប្រែក្លាយទ្រព្យសម្បត្តិភាគច្រើនទៅជាប្រាក់ចំណេញមហាសាស ដើម្បីឲ្យរដ្ឋអាចយកមកវិញនូវទឹកប្រាក់ដែលបាត់បង់»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm