អ្នកការទូតរុស្ស៊ី មើលឃើញថា សមយុទ្ធណាតូក្នុងប្រទេសលីទុយអានី គឺជាការកំណត់គោលដៅប្រឆាំងនឹងរុស្ស៊ី

2025/05/14 01:41:02 am        195

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានប្រាប់សារព័ត៌មាន TASS ថា សមយុទ្ធ Thunder Fortress 2025 របស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី គឺសំដៅប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូកំពុងធ្វើការ ដើម្បីធ្វើឲ្យប្រាកដថា កិច្ចខិតខំប្រឹងប្រែងទាំងនេះសម្រាប់រៀបចំកម្លាំង គឺគ្មានប្រយោជន៍ទេ។

នៅពេលសួរថាតើការធ្វើសមយុទ្ធនេះ ត្រូវបានគេកំណត់គោលដៅទៅលើនរណានោះ លោកបានឆ្លើយថា «ប្រឆាំងនឹងយើង»។

អ្នកការទូតរូបនេះ បាននិយាយថា៖«វិធានការកំពុងត្រូវបានអនុវត្តរួចហើយ។ ពួកវាត្រូវបានប្រកាស៖ សង្កាត់យោធាចំនួនពីរ កំពុងត្រូវបានបង្កើតឡើងឡើងវិញ ហើយអង្គភាពរថក្រោះ កំពុងត្រូវបានបង្កើតឡើងនៅតំបន់ Karelia ។ វិធានការផ្សេងទៀត នឹងត្រូវធ្វើឡើងតាមដែលយើងយល់ថា ចាំបាច់ ដើម្បីបដិសេធការប៉ុនប៉ងទាំងអស់នេះ ក្នុងការរៀបចំកម្លាំងក្នុងទិសដៅរបស់រុស្ស៊ី»។

យោងតាមលោក Grushkoបានឲ្យដឹងថា សមយុទ្ធណាតូទាំងអស់ ត្រូវបានភ្ជាប់ដោយចេតនា ដើម្បីទប់ស្កាត់រុស្ស៊ី និងរៀបចំសម្ព័ន្ធភាពសម្រាប់ការប៉ះទង្គិចដោយយោធា។

អ្នកការទូតរូបនេះ បានក៏និយាយទៀតថា៖«យើងយល់គ្រប់យ៉ាងបានយ៉ាងល្អឥតខ្ចោះ។ យោធាកំពុងតាមដានយ៉ាងដិតដល់ ហើយក្នុងករណីណាក៏ដោយ ផលប្រយោជន៍នៃសមត្ថភាពសន្តិសុខ និងការការពាររបស់យើង នឹងត្រូវបានធានា»។

សមយុទ្ធ Thunder Fortress 2025 គ្រោងនឹងប្រារព្ធឡើង នៅប្រទេសលីទុយអានី ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ ខែឧសភា។ ទាហានប្រមាណ ៨.០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធអន្តរជាតិនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        66
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        97
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm