មេដឹកនាំស៊ែប៊ី៖ លោកចង់ចូលរួមជាមួយ EU ទោះបានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូក៏ដោយ

2025/05/14 01:52:37 am        79


លោកប្រធានាធិបតី Aleksandar Vucic នៅថ្ងៃអង្គារ (ទី១៣ ខែឧសភា) នេះ បាននិយាយថា ប្រទេសស៊ែប៊ី នៅតែប្តេជ្ញាចិត្ត ចំពោះផែនការចូលរួមជាមួយសហភាពអឺរ៉ុប (EU) ហើយចង់ពន្លឿនដំណើរការស្នើសុំសមាជិកភាពនេះ បន្ទាប់ពីការធ្វើដំណើររបស់លោកទៅកាន់ទីក្រុងមូស្គូថ្មីៗនេះ បាននាំឲ្យមានការរិះគន់ពីលោកខាងលិច។

លោក Vucic បានធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅថ្ងៃទី៨ និងទី៩ ខែឧសភា ដើម្បីចូលរួមពិធីព្យុហយាត្រារំលឹកខួបលើកទី៨០ នៃជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទី២។ ហើយនៅទីនោះ លោកក៏បានជួបផងដែរជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។

បន្ទាប់ពីបានជួបប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នៅថ្ងៃអង្គារនេះ លោក Vucic បាននិយាយថា ទីក្រុង Belgrade ចង់ពន្លឿនការធ្វើសមាហរណកម្មអឺរ៉ុបរបស់ខ្លួន និងបើកដំណាក់កាលចរចាបន្ថែមទៀតជាមួយប្លុកនេះ។

លោកបានបញ្ជាក់ថា៖ «បរិយាកាស (នៅក្នុងសហភាពអឺរ៉ុប) គឺមិនសូវជាល្អប្រសើរប៉ុន្មាននោះឡើយ សម្រាប់ពេលនេះ ខ្ញុំមានទំនុកចិត្ត ដោយសារតែការធ្វើដំណើរទៅទីក្រុងមូស្គូ ប៉ុន្តែខ្ញុំជឿថា អឺរ៉ុបនឹងមានការយល់ដឹង ចំពោះវឌ្ឍនភាពដោយផ្អែកលើគុណសម្បត្តិ ពោលគឺមិនសម្រេចអ្វីដោយសារអារម្មណ៍នយោបាយ»។

លោក Vucic ដែលត្រូវបានហ៊ុមព័ទ្ធដោយការតវ៉ាប្រឆាំងអំពើពុករលួយជាច្រើនខែដឹកនាំដោយនិស្សិត បានសន្យាថា រដ្ឋាភិបាលនឹងធ្វើការ ដើម្បីដាក់ចេញនូវកំណែទម្រង់ដែលចាំបាច់ សម្រាប់ការចូលរួមជាមួយសហភាពអឺរ៉ុប៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm