សហរដ្ឋអាមេរិក បន្ទាបពន្ធ 'តូចតាច' លើកញ្ចប់ទំនិញតម្លៃទាបរបស់ចិន មកត្រឹម ៣០%

2025/05/14 05:50:46 pm        103

ក្រឹត្យរបស់សេតវិមាន និងអ្នកជំនាញផ្នែកឧស្សាហកម្មបានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយពន្ធលើកញ្ចប់ទំនិញតម្លៃទាប ឬត្រូវគេស្គាល់ថា "ពន្ធតូចតាច" សម្រាប់ការនាំចេញពាណិជ្ជកម្មតម្លៃទាបៗពីចិន មកនៅត្រឹម ៣០% ក្នុងជំហានបន្ធូរបន្ថយកាន់តែខ្លាំងលើសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

ក្រឹត្យដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទនេះ ផ្តល់ការធូរស្រាលខ្លះដល់ពាណិជ្ជកម្មអេឡិចត្រូនិកធំៗរបស់ចិន ដូចជា Shein និង Temu ហើយកើតឡើងក្រោយកិច្ចព្រមព្រៀងចុងសប្តាហ៍រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្ទាបពន្ធភាគច្រើនរយៈពេល ៩០ថ្ងៃ ដែលភាគីទាំងពីរដាក់លើទំនិញរបស់គ្នាទៅមកចាប់តាំងពីដើមខែមេសា។

សេចក្តីថ្លែងការណ៍រួមរបស់ភាគីទាំងពីរបន្ទាប់ពីកិច្ចពិភាក្សាទីក្រុងហ្សឺណែវ មិនបាននិយាយពីពន្ធតូចតាចនេះទេ ប៉ុន្តែក្រឹត្យដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump បញ្ជាក់ថា ការយកពន្ធតូចតាចសម្រាប់ "ការដឹកជញ្ជូនប្រៃសណីយ៍ដោយផ្ទាល់ទៅអតិថិជន" ធ្លាក់មកត្រឹម ៥៤% ពីអត្រា ១២០% ពីមុន សម្រាប់ទំនិញដែលមានតម្លៃរហូតដល់ ៨០០ដុល្លារ ដោយចាប់ផ្តើមពីថ្ងៃពុធ ១៤ ឧសភា នេះ ជាមួយនឹងថ្លៃសេវាចំនួន ១០០ដុល្លារក្នុងមួយកញ្ចប់ប្រៃសណីយ៍ នៅតែជាធរមាន។

ចំណែកកញ្ចប់ទំនិញតម្លៃក្រោម ៨០០ដុល្លារ ដែលគ្រប់គ្រងដោយក្រុមហ៊ុនពាណិជ្ជកម្ម ដូចជា UPS FedEx និង DHL ដែលបានដឹកជញ្ជូនកញ្ចប់ទំនិញ Shein និង Temu រាប់លានមុខ រងច្បាប់ពន្ធផ្សេងៗគ្នា ដោយប្រភពឧស្សហកម្មនិយាយថា អត្រាតម្លៃសម្រាប់កញ្ចប់ទាំងនោះ ឥឡូវនេះ ស្ថិតក្រោមពន្ធ ៣០% ប៉ុណ្ណោះពីតួលេខ ១៤៥% សម្រាប់ការនាំចូលទូទៅរបស់ចិនពីមុន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm