ឯកឧត្តម ជា ធីរិទ្ធ៖ អាណត្តិរបស់សម្ដេចតេជោ កំពុងជំរុញការងារការទូតសភា និង​ការងារ​សមាជិក​ព្រឹទ្ធសភាជាមួយ​អង្គបោះឆ្នោតនៅមូលដ្ឋាន

2025/05/14 06:01:32 pm        209

ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ BTV ថា ក្នុង​អាណត្តិ​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ច​ក្រ​កម្ពុជា​ សម្ដេចកំពុងជំរុញលើកិច្ចការងារចំនួនពីរសំខាន់ គឺទី១ ការងារការទូតសភា និងទី២ ជំរុញ​ការ​ងារ​រវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​មូល​ដ្ឋាន​ដោយ​ផ្ទាល់។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា នៅ​ក្នុង​អាណត្តិ​របស់​សម្ដេច​តេជោ ​ហ៊ុន សែន ជាប្រធានព្រឹទ្ធសភានេះ ចំណុចទី១ សម្ដេចតេជោ បានដាក់​ចេញ​នូវ​ទិស​ដៅ​យុទ្ធ​សាស្រ្ដ​ជំរុញ​សភាកាទូត។ នៅក្នុងសភាកាទូតនេះទាំងរដ្ឋសភា និងព្រឹទ្ធសភា ប៉ុន្ដែ​ក្នុង​ក្រប​ខណ្ឌ​សម្ដេច​តេជោ សម្ដេចបានជំរុញទៅលើការទូតព្រឹទ្ធសភា ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​ព្រឹទ្ធ​សភា ​ជាពិសេសសម្ដេចតេជោផ្ទាល់ និងចូលរួម​ចំណែក​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​បន្ថែម​ស្រប​ទៅ​នឹង​គោល​នយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។

ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា សម្ដេចតេជោ បានជំរុញលើការងារការទូតសភានេះខ្លាំងណាស់ ខណៈ​បច្ចុប្បន្នក្នុងឱកាសសម្ដេចតេជោជួបជាមួយភ្ញៀវបរទេស ដែលបានមកស្នើសុំជួបពិភាក្សា និង​ស្នើ​សុំយោបល់ជាដើម សម្ដេចតែងតែយកឱកាសនេះសម្រាប់ជំរុញនូវសភាការទូតបន្ថែម។

ឯកឧត្តម​បានបញ្ជាក់បន្ថែមថា ហើយនៅក្នុងអាណត្តិរបស់សម្ដេចតេជោនៅដើមខែមិថុនា ខាង​មុខ​នេះ នឹងមានសមាជព្រឹទ្ធសភា និងរដ្ឋសភា​ដែល​ជា​គំនិត​ផ្គួច​ផ្ដើម​របស់​សម្ដេច​តេជោដើ​ម្បី​ឱ្យ​រដ្ឋសភា និងព្រឹទ្ធសភា ធ្វើយ៉ាងណាបង្ហាញអំពីតួនាទីរបស់ស្ថាប័ន នីតិប្បញ្ញត្តិ ក្នុង​ការ​ផ្ដល់​យោបល់ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។

ចំណែក​ចំណុចទី២ សម្ដេចតេជោ បានជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែល​ជា​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យមានគណនេយ្យភាពរវាងស្ថាប័ននីតិប្បញ្ញត្តិ ព្រឹទ្ធសភា ជា​មួយ​អង្គបោះឆ្នោត មានន័យថា សមាជិក​ព្រឹទ្ធសភា​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែលបានបោះឆ្នោតឱ្យព្រឹទ្ធសភា ត្រូវចុះទៅមូលដ្ឋានមើលទុក្ខធុរៈរបស់ពួកគាត់ តើ​ពួក​គាត់​ជួបបញ្ហាអ្វីខ្លះ ពួកគាត់បានឮបញ្ហាពីប្រជាពលរដ្ឋមកយ៉ាងណា ហើយស្វែង​រក​ដំ​ណោះ​ស្រាយ​។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយ​លទ្ធផល ៦២សម្លេង លើ ៦២សម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ ដោយលទ្ធផល ៦២សម្លេង លើ ៦២សម្លេង នាថ្ងៃទី៣ ខែ​មេសា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm