ចាប់ឆ្នោត UCL ដ៏​ចម្រូងចម្រាស​ក្រុម​ការពារ​ជើងឯក Chelsea ជួប Lille ខណៈ Man Utd ជួប Atletico Madrid

2021/12/14 06:28:19 pm        348

​បាល់ទាត់៖ ​ការ​ចាប់​ឆ្នោត​វគ្គ ១៦ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ UEFA Champions League ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ តែ​ត្រូវធ្វើ​ឡើងដល់​ទៅ ២ដងដោយ​សារ​កំហុស​ប​ច្ចេកទេស​របស់ UEFA​។ ​​ដំបូង Manchester United ត្រូវបាន​ចាប់ឆ្នោត​ជួប​ជាមួយ Paris Saint Germain ដែល​នឹង​ជា​ជំនួប​រវាង Messi និង Ronaldo តែ​ក្រោយពី​រកឃើញ​កំហុស​បច្ចេកទេស​ការចាប់​ឆ្នោត​ទាំងស្រុង​ត្រូវធ្វើ​ឡើងវិញ​ក្រោយ UEFA ពិនិត្យ​មិន​សព្វ​ជ្រុង​ជ្រោង​ពោលគឺ Manchester United ដែល​ស្ថិតក្នុង​ពូ​ល​ជាមួយ Villarreal នោះ​បែរ​ជា​ស្ថិតក្នុង​លទ្ធភាព​ដែល​អាច​ជួបគ្នា​ទៀត ដែល​នេះ​គឺ​ខុសពី​រូបមន្ត​នៃ​ការចាប់​ឆ្នោត​របស់ UEFA​។​

​​យ៉ាងណាក្តី​ការចាប់​ឆ្នោត​ឡើងវិញ​នៅវេលា​ម៉ោង ៩យប់​នៅ​កម្ពុជា Manchester United ត្រូវ​ជួប​ជាមួយ Atletico Madrid វិញ​ដែល​នឹង​ជាការ​ប្រកួត​ដែល​អ្នកចាំទី David De Gea ជួប​ជាមួយ​ក្លិប​ចាស់​របស់ខ្លួន​។ ​​ចំណែក​ក្រុម​ការពារ​ជើង​ឯកតោ​ខៀវ Chelsea ត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​បារាំង Lille ខណៈ Liverpool ជួប​ជើងឯក​អ៊ីតាលី Inter Milan​។ ​​PSG ដែល​ដំបូង​ចាប់ឆ្នោត​ជួប Manchester United នោះ​ចាប់​លើក​ទី២ កាន់តែ​ធ្ងន់​ដោយ​ត្រូវ​ជួប​ជា​ក្រុម​ជើងឯក​ច្រើន​សម័យកាល​ជាងគេ Real Madrid​។​ ​​លទ្ធផល​ចាប់ឆ្នោត​ផ្សេងទៀត​មាន​៖ Sporting Lisbon ជួប Manchester City, Villarreal ជួប Juventus, Red Bull Salzburg ជួប Bayern Munich និង Benfica ជួប Ajax​។ ​ការប្រកួត​វគ្គ ១៦ក្រុម​ចុងក្រោយ​នឹង​ចាប់ផ្តើម​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm