ប្រទេសក្រិក ចេញការព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីដ៏ខ្លាំងខ្លា

2025/05/14 06:21:11 pm        223

សេវាសង្គ្រោះបន្ទាន់របស់ប្រទេសក្រិក បានព្រមានប្រជាជនឱ្យចាកចេញឆ្ងាយពីតំបន់ឆ្នេរសមុទ្រ ជៀសវាងរលកយក្សស៊ូណាមិដ៏គ្រោះថ្នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានវាយប្រហារនៅជិតកោះ Kasos របស់ប្រទេស។

យោងតាមទិន្នន័យដែលបានកែសម្រួលពីវិទ្យាស្ថានភូគព្ពសាស្រ្តអាតែន GIA បានឱ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦,០រ៉ិចទ័រ នៅលើមាត្រដ្ឋាន Richter បានវាយប្រហារនៅម៉ោង ១:៥០នាទីរំលងអាធ្រាត្រចូលថ្ងៃពុធ (១៤ ឧសភា) នេះ រវាងប្រជុំកោះក្រិក Kasos និង Karpathos ហើយចំណុចកណ្តាលនៃរញ្ជួយស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រភាគខាងត្បូងនៃកោះ Kasos ជាមួយនឹងជម្រៅប្រសព្វ ៦៤,៤គីឡូម៉ែត្រ។

ការរញ្ជួយនេះត្រូវបានគេមានអារម្មណ៍ដឹងយ៉ាងខ្លាំង នៅក្នុងទីក្រុង Crete, Rhodes និង Kos ដែលជំរុញឱ្យអាជ្ញាធរចេញការព្រមានពីរលកយក្សស៊ូណាមិ។ ការប្រកាសអាសន្ននេះបានសំដៅទៅលើការប៉ាន់ស្មានមុននោះ នៃការរញ្ជួយកម្រិត ៤,៩រ៉ិចទ័រ ចម្ងាយ ៤៨គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ Kasos។

អ្នកជំនាញផ្នែករញ្ជួយដី និងជាប្រធានអង្គការផែនការ និងការពាររញ្ជួយដីរបស់ក្រិក (OASP) លោក Efthymios Lekkas បាននិយាយថា លក្ខណៈសំខាន់នៃការរញ្ជួយដីនេះគឺជម្រៅដ៏ជ្រៅ ៦០គីឡូម៉ែត្រ ហើយ "នេះមានន័យថា ការរង្គើដ៏គ្រោះថ្នាក់ទៅដល់កោះ Kasos និង Karpathos ត្រូវបានកាត់បន្ថយ" ដោយបញ្ជាក់ថា មិនមានការខូចខាតធំណាមួយត្រូវបានគេរាយការណ៍ទេមកទល់ពេលនេះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm