កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៩,១ ពាន់លាន​ដុល្លារ​អាមេរិក

2025/05/14 06:35:20 pm        311

កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ ដែលជាប្រទេសដៃគូ នៅក្នុងរយៈពេល ៤ ខែ ក្នុង​ឆ្នាំ​២០២៥នេះ មានទំហំទឹកប្រាក់ ប្រមាណ ៩,១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៤ ភាគ​រយ ធៀបនិងឆ្នាំ២០២៤ បានគាំទ្រដោយប្រភេទទំនិញសំខាន់ៗ ជាច្រើន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញស្ថិ​តិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៤ ខែ ឆ្នាំ​២០២៥ នេះ ការនាំចេញមុខទំនិញរបស់កម្ពុជា មានទំហំ ទឹកប្រាក់សរុបជាង ៩,១ ពាន់​លាន​ដុល្លារ​អាមេរិក មានកំណើនកើនឡើងជាង ១៤ ភាគរយ ខណៈការនាំចេញ ក្នុងរយៈពេលដូចគ្នា ឆ្នាំ​២០២៤ មានទឹកប្រាក់ត្រឹម ៨ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញនេះបានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ភាពតាន់តឹងភូមិសាស្រ្តនយោបាយ, ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មជាដើម បាន កំពុងហ៊ុមព័ទ្ធដោយហានីភ័យ។ ស្ថិតក្នុងស្ថានភាពនេះ ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុងបន្តកំណើននាំ ចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញនូវគោលនយោ បាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

 សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ សរុបជាង ១៩,៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧ ភាគរយ បើធៀបនិងឆ្នំា២០២៤ ក្នុងនោះការនាំចេញ ទំនិញ របស់កម្ពុជាមានទឹកប្រាក់ជាង ៩,១ ពាន់លានដុល្លារ កើនជាង ១៤ ភាគរយ ដោយគាំទ្រប្រភេទទំនិញជាច្រើនដូចជា៖ ការនាំចេញ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់, ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ, ស្បែក ជើងនិងស្រោមជើង, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ, គ្រឿងសង្ហារឹម, ផ្លែឈើ និងគ្រាប់ពីផ្លែឈើ និងមានប្រភេទទំនិញជាច្រើន ទៀត បានគាំទ្រដល់កំណើននៃការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm