គ្រូ និងកីឡាករចំបាប់កម្ពុជា ចាត់ទុកការប្រជែងមេដាយជាមួយដៃគូក្រៅតំបន់ ជារឿងល្អត្រៀមស៊ីហ្គេម

2025/05/14 06:47:47 pm        216

អ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា និងកីឡាករ ហេង វុទ្ធី ម្ចាស់មេដាយមាស នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី បានចាត់ទុកការប្រកួតប្រជែងជាមួយអត្តពលិកមកពីក្រៅតំបន់ គឺជារឿងដ៏ល្អមួយសម្រាប់ការត្រៀមលក្ខណៈប្រជែងមេដាយស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥។

ការលើកឡើងនេះ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ Southeast Asian & Invitation Championship 2025 កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ៨គ្រឿង រួមមានមេដាយមាស ១ មេដាយប្រាក់ ៣ និងសំរឹទ្ធ ៤។

គ្រូបង្វឹក និងម្ចាស់មេដាយមាសដដែល បានឲ្យដឹងថា ការប្រកួតនេះ មានអត្តពលិកខ្លាំងៗជាច្រើន ទាំងអាស៊ាន ព្រមទាំងកីឡាករមកពីអូស្ដ្រាលី នូវែលហ្សេឡង់ និងឆាយនីតៃប៉ិជាដើម ដែលធ្វើឲ្យមានភាពស្វិតស្វាញ។ ការណ៍នេះ គឺជារឿងមួយដ៏ល្អ សម្រាប់ក្រុមកីឡាករ-កីឡារិនីកម្ពុជា បានវាស់ស្ទង់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ ខាងមុខ។


ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតកម្រិតអន្ដរជាតិ ក្រោយប្រមូលផ្ដុំបាន ១ខែនេះ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ ហើយឯកឧត្តមក៏សង្ឃឹមថា នេះគឺជាការត្រៀមខ្លួនមួយដ៏ល្អ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំនេះដែរ។


គួរដឹងថា កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ចូលរួមប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ដោយបេសកកម្មនេះ ទទួលបានការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងនាយកវិទ្យាស្ថានខេមអេដផងដែរ៕

អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm