៦៦ឆ្នាំហើយដែលកម្ពុជាជាសមាជិកUN បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព

2021/12/14 06:36:50 pm        450

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មកដល់ពេលនេះ គឺរយៈពេល៦៦ ឆ្នាំហើយ ដែលកម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ (អ.ស.ប) (UN) ហើយក្នុងនាមជា សមាជិកអង្គការនេះ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព និងស្ថិរភាពសកល។

សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែធ្នូនេះ បានសរសេរនៅលើទំព័រសង្គមហ្វេសប៊ុកថា ថ្ងៃនេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ ធ្នូ ២០២១) ។

អង្គការសហប្រជា ជាតិ (អ.ស.ប) (United Nations) (UN) គឺជាអង្គការអន្តរជាតិ ដែលធំជាងគេបំផុត​ក្នុង​ពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាម​លោក​លើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥) ។

សម្ដេច បានបញ្ជាក់ថា គោលបំណងUN គឺការថែ​រក្សា​សន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយ សហប្រតិបត្តិការអន្តរជាតិ​ក្រោមច្បាប់អន្តរជាតិ ​អភិវឌ្ឍន៍​ផ្នែកសេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយជម្លោះ រវាងរដ្ឋជាសមាជិក និង​បញ្ចៀស​មិនឱ្យមានសង្គ្រាមលោក។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សា​សន្តិភាព​ស្ថិរភាព ដែលក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជា ​បាន​បញ្ជូនកង​ទ័ពមួកខៀវ ទៅក្រៅប្រទេស​ជាច្រើននាក់ផងដែរ។ ក្នុងនោះកងទ័ពជាស្ត្រី បុរស ត្រូវបានបញ្ជូន​ទៅ​កាន់​ប្រទេស​មួយចំនួន ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី ។ល។

កងកម្លាំងទ័ពមួក ខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោស​សម្អាតមីន កម្លាំងអាវុធហត្ថ ​និងកម្លាំងកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ​កាលពីពេលថ្មីៗនេះ កម្ពុជា បានជាប់​ជាប្រទេសនាំមុខគេ ​ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជា​លក្ខណៈអន្តរជាតិ ​ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm