មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ

2025/05/14 07:32:05 pm        285

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រឡងចម្រៀងក្នុងមហោស្រពសិល្បៈចម្រៀងសម័យឆ្នាំ២០២៥ «ទសវត្សរ៍ទី៦០» ប្រកួតវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង១៧:៣០នាទី ដើម្បីស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV ព័ត៌មាន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះថា គោលបំណងរៀបចំឲ្យមានមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ទី១. ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងទី២. គឺជាការរំលឹកទៅដល់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ក៏ដូចជាតារាចម្រៀងប្រុស ស្រី ជាច្រើននាក់ផ្សេងទៀត នៅក្នុងអំឡុងទសវត្សរ៍ទី៦០។

សម្លេង Motion: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ....មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រៀបចំនូវកម្មវិធីមហោស្រពសិល្បៈចម្រៀងសម័យ ដោយជ្រើសរើសយកបទចម្រៀងសម័យ ទសវត្សរ៍ទី៦០។ ទី១. គឺជាការចូលរួមថែរក្សា និងអភិរក្សសំនៀងមរតកដើម និងទី២. គឺបំផុសយុវជនជំនាន់ក្រោយឲ្យមានការចាប់អារម្មណ៍នូវចម្រៀងទសវត្សរ៍ទី៦០........(sound 01)

សូមរំលេចឡើងវិញថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានដំណើរការរៀបចំមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ឆ្នាំ២០២៥ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡងចំនួន៣៦រូប ស្រីចំនួន១៨រូប។ -នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គជម្រុះ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន១៣រូប ស្រីចំនួន០៤រូប។ -នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន០៦រូប (ស្រី២រូប) សម្រាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ -នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី មន្ទីរនឹងរៀបចំការប្រឡងវគ្គពផ្ដាច់ព្រ័ត្រ ស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm