Sampdoria ធ្លាក់ទៅកាន់ក្របខណ្ឌទីបីអ៊ីតាលី Serie C លើកដំបូងក្នុងរយៈពេល ៧៨ ឆ្នាំ

2025/05/14 08:34:23 pm        139

ប្រភព៖ BBC រូបភាព៖ Soccer Sampdoria Serie C

       ក្លិបបាល់ទាត់ Sampdoria បានធ្លាក់ទៅកាន់ក្របខណ្ឌទីបីអ៊ីតាលី Serie C ជាលើកដំបូងក្នុងរយៈពេល ៧៨ ឆ្នាំនៃដើមកំណើតក្លិប បន្ទាប់ពីរដូវកាលដ៏អាក្រក់ផ្លាស់ប្តូរគ្រូបង្គោលច្រើននាក់។

         ក្លិបដែលមានមូលដ្ឋាននៅ Genoa បានលេងស្មើ ០-០ នៅទឹកដី Juve Stabia ប្រកួតចុងក្រោយបិទរដូវកាលក្របខណ្ឌទីពីរ Serie B ឈរលេខ ១៨ ក្នុងចំណោម ២០ ក្រុមចាញ់ក្រុមលេខ ១៧ Salernitana មួយពិន្ទុ។

         Sampdoria ដែលធ្លាប់ឈ្នះជើងឯកលីគកំពូលអ៊ីតាលី Serie A មួយលើកគត់នៅឆ្នាំ ១៩៩១ នោះ បានធ្លាក់ពី Serie A នៅរដូវកាល ២០២២-២៣។

         ជ័យលាភី World Cup អ៊ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាអ្នកគ្រូបង្វឹកនៅឆ្នាំ ២០២៣ តែមិនអាចនាំក្រុមឡើងមកកាន់ Serie A វិញក្រោយចាញ់នៅវគ្គ Play-Off។

         Andrea Sottil មកជំនួសតំណែង Andrea Pirlo ខែតុលាឆ្នាំ ២០២៤ តែដឹកនាំក្រុមឈ្នះតែបួនប្រកួតគត់ក្នុងចំណោម ១៤ ប្រកួតដំបូង ក៏ត្រូវបានបណ្តេញចេញជំនួសដោយ Leonardo Semplici។

         មិនយូរប៉ុន្មាន Sampdoria បានធ្លាក់ដល់តំបន់គ្រោះថ្នាក់ក្រោយចាញ់ Frosinone ក្នុងផ្ទះកាលពីខែមីនា លោក Semplici ក៏ត្រូវបានបណ្តេញចេញទៀត ជំនួសដោយ Alberico Evani ដែលជាគ្រូបង្វឹកទីបួនក្នុងរដូវកាលនេះ។

         លោក Evani ចាប់ផ្តើមដឹកនាំក្រុមដោយឈ្នះមួយប្រកួតដំបូង ស្មើបី និងចាញ់មួយប្រកួត មិនគ្រប់គ្រាន់ដើម្បីរក្សា Sampdoria នៅ Serie B បានឡើយ៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm