សមាជិកបក្សសាធារណរដ្ឋអាមេរិក ប្រឈមការខ្វែងគំនិតផ្ទៃក្នុង ជុំវិញកញ្ចប់កាត់ពន្ធរបស់លោក Trump

2025/05/14 02:16:05 pm        55

សមាជិកគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក បានចាប់ផ្តើមមានការខ្វែងគំនិតផ្ទៃក្នុង ជាមួយនឹងការជជែកដេញដោលជាសាធារណៈលើសសរស្តម្ភសំខាន់ៗនៃច្បាប់ថវិការបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ (១៣ ឧសភា) ដោយថ្លឹងថ្លែងលើជម្រើសដ៏លំបាករវាងគោលនយោបាយពន្ធដារ និងការចំណាយលើកម្មវិធីសុវត្ថិភាពសង្គមដ៏ពេញនិយម ដែលអាចប៉ះពាល់ដល់សំឡេងនាំមុខដ៏ស្ដួចស្ដើងរបស់ពួកគេក្នុងសភា។

ផែនការនោះនឹងបន្តទម្លាក់ពន្ធក្នុងប្រទេស ដែលបានអនុម័តនៅអាណត្តិទីមួយរបស់លោក Trump ហើយជំហាននេះអាចបន្ថែមបំណុល ៣៦,២សែនកោដិដុល្លារក្នុងទសវត្សរ៍ក្រោយ។ គណៈកម្មាធិការពន្ធចម្រុះ JTC ទ្វេបក្សរបស់សភា ប៉ាន់ប្រមាណថា ការបន្ថយពន្ធនឹងត្រូវការ ៣,៧២សែនកោដិដុល្លារ ហើយដើម្បីទូទាត់ចំណាយទាំងនេះ កម្មវិធីសុវត្ថិភាពសង្គមដ៏ពេញនិយមជាច្រើននឹងត្រូវលុបចោល។

មន្រ្តីក្នុងគណៈកម្មាធិការនេះបាននិយាយថា "សំណើពន្ធដ៏ធំ និងស្រស់ស្អាតមួយនេះអាចឱ្យរដ្ឋបាល បញ្ឆេះការរីកចម្រើនសេដ្ឋកិច្ចក្នុងអាណត្តិទីពីររបស់លោក Trump និងធ្វើឱ្យជីវិតប្រជាជនរាប់លាននាក់កាន់តែប្រសើរ"។ ប៉ុន្តែតំណាងរាស្រ្តខាងបក្សប្រជាធិបតេយ្យរបស់គណៈកម្មាធិការប្រកែកថា របៀបវារៈពន្ធរបស់លោក Trump ស្មើនឹង "ការកាត់ពន្ធដ៏ធំ និងស្រស់ស្អាតសម្រាប់មហាសេដ្ឋី" ទៅវិញទេ។

លើសពីនេះ សមាជិកបក្សសាធារណរដ្ឋមួយចំនួនបានព្រមានថា ការលុបចោលកម្មវិធីសង្គមអាចបំផ្លាញការគាំទ្រក្នុងចំណោមម្ចាស់ឆ្នោតដែលបោះឱ្យលោក Trump ក្នុងខែវិច្ឆិកា។ អ្នកសាធារណរដ្ឋមួយចំនួនមកពីរដ្ឋដឹកនាំដោយបក្សប្រជាធិបតេយ្យ រួមទាំងញូវយ៉ក និងកាលីហ្វ័រនីញ៉ា បានគំរាមប្រឆាំងនឹងច្បាប់នេះ លុះត្រាតែការកាត់ពន្ធរបស់សហព័ន្ធសម្រាប់ពន្ធរដ្ឋ និងក្នុងតំបន់ មិនធំធេងខ្លាំង៕

អត្ថបទដែលទាក់ទង

ការឱបក្រសោបរបស់លោកTrump នៅស៊ីរី និងប្រធានាធិបតី ប្រែក្លាយពីក្រុមជីហាដ អាចធ្វើឲ្យមជ្ឈិមបូព៌ារង្គោះរង្គើ
2025/05/15 10:32:35 am        1
ប្រធានាធិបតីអ៊ីរ៉ង់៖ ប្រទេសលោកនឹងមិនចុះញ៉មចំពោះការគំរាមណាមួយឡើយ ក្រោយការថ្លែងរបស់លោក Trump
2025/05/15 10:28:13 am        1
ទឹកជំនន់នៅក្នុងរដ្ឋ Maryland ប្រែក្លាយផ្លូវនានាទៅជាទន្លេ និងបានជន់លិចស្ថានីយ៍ពន្លត់អគ្គិភ័យ
2025/05/15 10:23:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារកម្ពុជា និងភាគីអាមេរិកបញ្ចប់កិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងឯកភាពគ្នាប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ខែមិថុនាខាងមុខ

2025/05/15 10:53:53 am
​ការឱបក្រសោបរបស់លោកTrump នៅស៊ីរី និងប្រធានាធិបតី ប្រែក្លាយពីក្រុមជីហាដ អាចធ្វើឲ្យមជ្ឈិមបូព៌ារង្គោះរង្គើ
2025/05/15 10:32:35 am
​ប្រធានាធិបតីអ៊ីរ៉ង់៖ ប្រទេសលោកនឹងមិនចុះញ៉មចំពោះការគំរាមណាមួយឡើយ ក្រោយការថ្លែងរបស់លោក Trump
2025/05/15 10:28:13 am
​ទឹកជំនន់នៅក្នុងរដ្ឋ Maryland ប្រែក្លាយផ្លូវនានាទៅជាទន្លេ និងបានជន់លិចស្ថានីយ៍ពន្លត់អគ្គិភ័យ
2025/05/15 10:23:59 am
​រដ្ឋមន្ត្រីសុខាភិបាលអាមេរិក ការពារការបណ្តេញបុគ្គលិកទ្រង់ទ្រាយធំ និងការឆ្លើយតបជំងឺកញ្ជ្រឹល
2025/05/15 10:20:06 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/14 08:21:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 10:06:37 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am