សាកលវិទ្យាល័យ Harvard ពង្រីកបណ្តឹងប្រឆាំងលោក Trump បន្ទាប់ពីជំនួយ ៤៥០លានដុល្លារត្រូវលុបចោល

2025/05/14 02:19:15 pm        51

សាកលវិទ្យាល័យ Harvard បានពង្រីកពាក្យបណ្ដឹងរបស់ខ្លួន ដែលជំទាស់នឹងចំណាត់ការរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការកាត់ផ្តាច់មូលនិធិសហព័ន្ធរាប់ពាន់លានដុល្លារដល់សាលាដ៏ល្បីនេះ កាលពីថ្ងៃអង្គារ (១៣ ឧសភា) បន្ទាប់ពីមន្ត្រីអាមេរិកបាននិយាយថា ពួកគេកំពុងបញ្ចប់ជំនួយចំនួន ៤៥០លានដុល្លារ បន្ថែមទៀត។

សាលា Harvard បានដាក់ពាក្យបណ្តឹងដែលបានកែប្រែថ្មី ទៅតុលាការសហព័ន្ធក្នុងទីក្រុង Boston ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមការងារប្រឆាំងជនជាតិជ្វីហ្វសហព័ន្ធបានប្រកាសថា ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៨ កំពុងដកជំនួយបន្ថែមនោះ ពីលើទឹកប្រាក់ចំនួន ២,២ពាន់លានដុល្លារ ដែលរដ្ឋបាលលោក Trump បានលុបចោលរួចទៅហើយ។

ក្រុមការងារ ដែលមានតំណាងមកពីទីភ្នាក់ងារនានា រួមទាំងក្រសួងអប់រំ សុខាភិបាល និងយុត្តិធម៌សហរដ្ឋអាមេរិកបានដកជំនួយបន្ថែមទៀត បន្ទាប់ពីចោទសាលានេះថាបានបរាជ័យក្នុងការតតាំងនឹង "ការរើសអើងពូជសាសន៍ និងការបៀតបៀនប្រឆាំងនឹងជនជាតិជ្វីហ្វ ដែលកំពុងញាំញីបរិវេណសាលារបស់ខ្លួន"។

ជាការឆ្លើយតប សាកលវិទ្យាល័យ Harvard បានពង្រីកបណ្តឹង ដែលខ្លួនប្តឹងជាលើកដំបូងនៅថ្ងៃទី២២ ខែមេសា បន្ទាប់ពីរដ្ឋបាលបង្កកប្រាក់ ២,២ពាន់លានដុល្លារដំបូង។ Harvard អះអាងថា ការទាមទារដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋបាល បានរំលោភលើការធានាបញ្ចេញមតិដោយសេរីនៃវិសោធនកម្មទីមួយរបស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយបន្ថែមថា ការបង្កកមូលនិធិដ៏ធំគឺទូលំទូលាយខ្លាំងពេក ហើយត្រូវបានបង្កើតឡើងដោយមិនអនុវត្តតាមនីតិវិធីត្រឹមត្រូវ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកនៅហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ខណៈលោក Trump ធ្វើទស្សនកិច្ចនៅប្រទេសឈូងសមុទ្រ
2025/05/15 08:51:24 am        1
ក្រុមហ៊ុនQatar Airways ចុះកិច្ចព្រមព្រៀងយន្តហោះ Boeing រហូតដល់២១០គ្រឿងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump
2025/05/15 08:47:10 am        1
អ៊ីស្រាអែល ចេញការព្រមានជម្លៀសនៅយេម៉ែន បន្ទាប់ពីស្ទាក់ចាប់មីស៊ីលរបស់ក្រុមហ៊ួទី
2025/05/15 08:31:48 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្នាំនេះ«គោឧសភរាជ»បរិភោគស្រូវ ៩៥% ពោត ៩៥% ខណៈសណ្តែក ៨០%

2025/05/15 09:15:33 am
​សម្តេចតេជោ រំលឹកអនុស្សាវរីយ៍កាលពី៤០មុន ដែលសម្តេចបានធ្វើដំណើរទៅខេត្តកំពង់ឆ្នាំង
2025/05/15 09:02:35 am
​អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកនៅហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ខណៈលោក Trump ធ្វើទស្សនកិច្ចនៅប្រទេសឈូងសមុទ្រ
2025/05/15 08:51:24 am
​ក្រុមហ៊ុនQatar Airways ចុះកិច្ចព្រមព្រៀងយន្តហោះ Boeing រហូតដល់២១០គ្រឿងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump
2025/05/15 08:47:10 am
​អ៊ីស្រាអែល ចេញការព្រមានជម្លៀសនៅយេម៉ែន បន្ទាប់ពីស្ទាក់ចាប់មីស៊ីលរបស់ក្រុមហ៊ួទី
2025/05/15 08:31:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/14 08:21:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 10:06:37 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am