អាជ្ញាធរអ៊ីស្រាអែល ដោះលែងអ្នកជាប់ឃុំហ្កាហ្សាចំនួន ៩នាក់

2025/05/14 11:01:59 pm        51

អាជ្ញាធរអ៊ីស្រាអែល បានដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ៩នាក់ ពីតំបន់ហ្កាហ្សា ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវបានចាប់ខ្លួន អំឡុងពេលធ្វើសកម្មភាពយោធា ក្នុងតំបន់នេះ ចាប់តាំងពីចុងឆ្នាំ ២០២៣។

អ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង ១០.៧០០នាក់ នៅតំបន់វេសបែង ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ( East Jerusalem) និងនៅក្នុងអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។ ចំនួនអ្នកដែលត្រូវបានចាប់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនរាប់ពាន់នាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរពន្ធនាគាររបស់អ៊ីស្រាអែល បានទទួលស្គាល់ថា រហូតមកទល់ខែមេសា មានអ្នកទោសចំនួន ១.៧៤៧នាក់ មកពីតំបន់ហ្កាហ្សា នៅក្នុងពន្ធនាគាររបស់ខ្លួន។

គណៈកម្មាការអ្នកជាប់ឃុំ និងកិច្ចការអតីតអ្នកជាប់ឃុំប៉ាឡេស្ទីន និងសង្គមអ្នកទោសប៉ាឡេស្ទីន ដែលជាអង្គការពីរ ដែលឃ្លាំមើលស្ថានភាពអ្នកទោស បានចោទប្រកាន់អ៊ីស្រាអែលយ៉ាងជាប់លាប់ពីបទអនុវត្ត  ការធ្វើទារុណកម្មប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងការឃុំឃាំង រួមទាំងការបង្អត់អាហារ ការមិនយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្រ្ត ការដាក់អ្នកទោសឲ្យនៅដាច់ដោយឡែកពីគេ និងការរំលោភបំពាន។

អ្នកទោសប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៦នាក់ បានស្លាប់ នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ចាប់តាំងពីការផ្ទុះសង្គ្រាមហ្កាហ្សា នៅឆ្នាំ ២០២៣។ ក្នុងចំណោមអ្នកស្លាប់ មាន ៤០នាក់ មកពីតំបន់ហ្កាហ្សា    ស្ទ្រីប។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm