ប្រទេស​អូទ្រីស​បញ្ចប់​វិធានការ​ការ​បិទ​ខ្ទប់​ប្រទេស​សម្រាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង​

2021/12/14 07:19:35 pm        362

​​អូទ្រីស​៖ ប្រទេស​អូទ្រីស​បាន​បញ្ចប់​វិធានការ​រឹតត្បិត​ការបិទ​ខ្ទប់​ប្រទេស​ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំងបង្ការ​រួច​នៅ​ទូទាំង​ប្រទេស​ភាគច្រើន រយៈពេល​បី​សប្តាហ៍​បន្ទាប់ពី​បានដាក់​វិធានការ​តឹងរ៉ឹង​ឡើងវិញ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការកើនឡើង​រលក​ថ្មី​ករណី​ឆ្លង​វីរុស​កូ​វីដ​-19​។​ ​វិធានការ​ដែល​ប្រែប្រួល​តាម​តំបន់​ក្នុងប្រទេសភាគច្រើន​អនុញ្ញាតឱ្យ​បើក​រោងភាពយន្ត សារមន្ទីរ ទីតាំង​វប្បធម៌ និង​ទីតាំង​កម្សាន្ត​ផ្សេងទៀត​ឡើងវិញ​។

តំបន់​មួយចំនួន​កំពុងបើក​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ឡើងវិញ ខណៈ​តំបន់​ខ្លះទៀត​នឹង​រង់ចាំ​រហូតដល់​ខែក្រោយ​។ គ្រប់​ការបើក​ទីតាំងនឹង​មាន​បម្រាម​គោចរ​នៅត្រឹម​ម៉ោង ១១​យប់​សម្រាប់​ភោជនីយដ្ឋាន ហើយ​ការ​ពាក់​ម៉ាស់​នឹង​នៅតែ​ត្រូវ​បាន​ទាមទារ​សម្រាប់​ការ​ដឹក​ជញ្ជូន​សាធារណៈ និង​នៅ​ខាងក្នុង​ហាង និង​នៅទីតាំង​សាធារណៈ​។​ អធិការបតី​លោក Karl Nehammer កាលពី​សប្តាហ៍​មុន​បាន​ចាត់​ទុក​វិធានការ​នេះ​ថា ​ជាការ​បើក​ចំហ​ដោយមាន​ខ្សែ​ក្រវាត់​សុវត្ថិភាព ដែល​ផ្តល់​ឱ្យ​តំបន់​នីមួយៗ​នៃ​តំបន់​ទាំង​ ៩ របស់ប្រទេស​អូទ្រីស​នូវ​សមត្ថភាពក្នុង​ការ​បន្ធូរបន្ថយ ​ឬ​រឹតត្បិត​ដោយ​ផ្អែកលើ​ស្ថានភាព​ក្នុង​តំបន់​។

​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការនឹង​នៅតែ​ស្ថិត​ក្រោម​វិធានការ​រឹតត្បិត​នៃ​ការបិទ​ខ្ទប់ ហើយ​ស្នាក់នៅតែ​ក្នុង​លំនៅឋាន លុះ​ត្រា​តែ​មានហេតុផល​ជាក់លាក់​មួយ​ចំនួន​ដូចជា​ការទិញ​របស់​របរ​ចាំបាច់ ឬ​ការ​ទៅ​ជួប​គ្រូពេទ្យ​។ ចាប់តាំងពី​ការចាប់ផ្តើម​វិធាន​ការបិទ​ខ្ទប់​ចំនួន​ករណី​ឆ្លង​ថ្មី​បាន​ថយ​ចុះ​នៅក្នុង​ប្រទេស​នេះ​។ ប្រទេស​អូទ្រីសមាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ១,២៣២,២០៤​ករណី និង​មាន​អ្នកស្លាប់​ ១៣,២១៨​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm