បក្សកាន់អំណាចហុងគ្រី រៀបចំសេចក្ដីព្រាងច្បាប់ ដើម្បីបង្រ្កាបអង្គការទទួលមូលនិធិពីបរទេស

2025/05/15 02:04:20 am        105


គណបក្ស Fidesz របស់នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានដាក់សេចក្ដីស្នើច្បាប់ទៅសភាដែលនឹងចុះបញ្ជីអង្គការទទួលបានហិរញ្ញប្បទានពីបរទេស និងទប់ស្កាត់សកម្មភាពរបស់ស្ថាប័នទាំងនោះ ប្រសិនបើត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសហុងគ្រី។

លោក Orban បានសន្យាថា នឹងបង្រ្កាបការផ្តល់មូលនិធិបរទេសដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកនយោបាយប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល កាលពីខែមីនា ដោយបានបង្កើនយុទ្ធនាការរបស់លោក មុនការបោះឆ្នោតនៅឆ្នាំ២០២៦ ជាពេលដែលលោកត្រូវប្រឈមនឹងបញ្ហាមិនធ្លាប់មានពីមុនមកពីគណបក្សប្រឆាំងថ្មី។

ច្បាប់ដែលត្រូវបានដាក់ជូនទៅសភាកាលពីល្ងាចថ្ងៃអង្គារ នឹងអនុញ្ញាតឲ្យការិយាល័យការពារអធិបតេយ្យភាព (SPO) បង្កើតបញ្ជីស្ថាប័នទទួលបានមូលនិធិពីបរទេសដែលសកម្មភាពរបស់ពួកគេត្រូវបានចាត់ទុកថា ជាការគំរាមកំហែង។

ស្ថាប័នទាំងនោះអាចត្រូវបានចុះបញ្ជី ប្រសិនបើ SPO កំណត់ថា សកម្មភាពរបស់ពួកគេ «ធ្វើឲ្យខូចលក្ខណៈឯករាជ្យ ប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ហុងគ្រី» ឬបំពានលើអត្តសញ្ញាណរដ្ឋធម្មនុញ្ញ ឬវប្បធម៌គ្រិស្តសាសនារបស់ប្រទេសហុងគ្រី។

អង្គការដែលស្ថិតនៅក្នុងបញ្ជី នឹងត្រូវបានត្រួតពិនិត្យគណនីធនាគាររបស់ពួកគេ ហើយមូលនិធិពីបរទេសដែលត្រូវបានចាត់ទុកថា ជាការគំរាមកំហែងអាចត្រូវបានរារាំង។ ប្រសិនបើសេចក្ដីស្នើច្បាប់នេះត្រូវបានអនុម័ត អាជ្ញាធរនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងការិយាល័យរបស់អង្គការនានា ហើយពិនិត្យមើលឯកសារ និងឧបករណ៍អេឡិចត្រូនិករបស់ស្ថាប័នទាំងនោះ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        3
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm