អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែក នៅហ្កាហ្សា ខណៈលោក Trump ទស្សនកិច្ច នៅមជ្ឈិមបូព៌ា

2025/05/15 02:22:56 am        115


អាជ្ញាធរសុខាភិបាលក្នុងតំបន់ បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៧០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃពុធ (ទី១៤ ខែឧសភា) នេះ ជាការបង្កើនគួរឲ្យកត់សម្គាល់នៃការទម្លាក់គ្រាប់បែក ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបន្តដំណើរទស្សនកិច្ចរបស់លោក នៅតំបន់មជ្ឈិមបូព៌ា។

ក្រុមគ្រូពេទ្យបឋមសង្គ្រោះ បានប្រាប់ថា អ្នកស្លាប់ភាគច្រើន ដែលក្នុងនោះរួមមានទាំងស្ត្រី និងកុមារផងដែរនោះ បណ្តាលមកពីការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់របស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្កាហ្សា។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា៖ «ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅលើផ្លូវ និងនៅក្រោមគំនរបាក់បែក ដែលក្រុមសង្គ្រោះ និងក្រុមសង្គ្រោះបន្ទាន់ស៊ីវិល មិនអាចចូលទៅជួយ (ពួកគេ) បាន»។

យោធាអ៊ីស្រាអែលមិនមានការអត្ថាធិប្បាយអ្វីភ្លាមៗឡើយ តែបានប្រាប់ថា ខ្លួនកំពុងព្យាយាមផ្ទៀងផ្ទាត់របាយការណ៍ទាំងនោះ។ នៅថ្ងៃទី១៤ ខែឧសភានេះ សារព័ត៌មានអ៊ីស្រាអែល បានដកស្រង់សម្តីមន្ត្រីសន្តិសុខដែលនិយាយថា ពួកគេជឿថា មេដឹកនាំក្រុមហាម៉ាស លោក Mohammad Sinwar និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី១៣ ខែឧសភា ជាអ្វីដែលយោធាអ៊ីស្រាអែលបានពិពណ៌នាថា ជាទីបញ្ជាការ និងលេណដ្ឋានលាក់ខ្លួន នៅពីក្រោមមន្ទីរពេទ្យអឺរ៉ុប ក្នុងទីក្រុង Khan Younis ភាគខាងត្បូង។ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ មិនមានការបញ្ជាក់ណាមួយឡើយ ទាំងពីយោធាអ៊ីស្រាអែល ឬក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm