UN រាយការណ៍ពីការឃុំឃាំង និងការបាត់ខ្លួនរបស់អ្នករិះគន់រដ្ឋាភិបាលវេណេស៊ុយអេឡា

2025/05/15 03:16:38 am        21

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHR) បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានបំភិតបំភ័យ និងបៀតបៀនអ្នកប្រឆាំង អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ ។

អ្នកស្រី Luz Throssell គឺជាអ្នកនាំពាក្យរបស់ការិយាល័យ UNHR និយាយថា UNHR បានបញ្ជាក់ផ្ទៀងផ្ទាត់ករណីស្លាប់របស់ក្រុមអ្នករិះគន់រដ្ឋាភិបាលវេណេស៊ុយអេឡាយ៉ាងហោច ៣នាក់ ពេលដែលពួកគេស្ថិតនៅក្នុងការឃុំរបស់ក្រុមអាជ្ញាធរ ។

អ្នកស្រីបន្តថា ការិយាល័យរបស់ពួកយើងនៅតែព្រួយបារម្ភពីការឃុំឃាំង ជាពិសេសកង្វះខាតការចូលដល់ចំណីអាហារ និងការថែទាំសុខភាពគ្រប់គ្រាន់ ។

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែកក្កដា ឆ្នាំ ២០២៤ ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិវេណេស៊ុយអេឡា (CNE) បានប្រកាសថា លោកប្រធានាធិបតី Nicolas Maduro គឺជាអ្នកឈ្នះឆ្នោត បើទោះបីជាពួកគេពុំដែលចេញផ្សាយលទ្ធផលបោះឆ្នោតសរុបក៏ដោយ ។

ក្រុមប្រឆាំងបានតវ៉ានឹងលទ្ធផលនេះ ដោយពួកគេប្រកាសមេដឹកនាំក្រុមប្រឆាំងលោក Edmundo Gonzalez គឺជាអ្នកឈ្នះ ជាមួយនឹងសំឡេងឆ្នោតសរុប ៧៣ភាគរយ ប្រមូលបានពីអ្នកគាំទ្រនៅតាមមណ្ឌលបោះឆ្នោតទូទាំងប្រទេសដែលបាននិយាយថា លោក Gonzalez រកបានសំឡេងឆ្នោតច្រើនជាងទ្វេដងលើលោក Maduro ។

បន្ទាប់ពីបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងលទ្ធផលបោះឆ្នោតផ្លូវការ រដ្ឋាភិបាលវេណេស៊ុយអេឡា បានឃាត់ខ្លួនក្រុមបាតុកររាប់ពាន់នាក់ រួមទាំងសមាជិកជាន់ខ្ពស់របស់ក្រុមប្រឆាំងផងដែរ ។

យោងតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្ស Foro Penal បានឲ្យដឹងថា គូប្រជែងនយោបាយយ៉ាងហោច ៨៩៤នាក់ បន្តនៅជាប់ក្នុងពន្ធនាគារ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm