អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកនៅហ្កាហ្សា សម្លាប់មនុស្ស៨០នាក់ ខណៈលោក Trump ធ្វើទស្សនកិច្ចនៅប្រទេសឈូងសមុទ្រ

2025/05/15 03:51:24 pm        99

អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃពុធ ក្នុងការកើនឡើងនៃការទម្លាក់គ្រាប់បែក ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងធ្វើទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា។

ក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថា ភាគច្រើននៃអ្នកស្លាប់រួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើលំនៅឋាននៅក្នុងតំបន់ Jabalia ភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីល្ងាចថ្ងៃពុធ យោធាអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មីដល់ប្រជាជននៅតាមស្រុកជាច្រើនក្នុងទីក្រុងហ្កាហ្សាដោយបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ចាកចេញពីទីជម្រករបស់ពួកគេ។

តំបន់នានាដែលត្រូវបានគំរាមកំហែងដោយការព្រមានពីការជម្លៀស រួមមានទីជម្រកនៅតាមសាលារៀន និងមន្ទីរពេទ្យ Shifa ដ៏ធំបំផុត នេះបើយោងតាមផែនទីដែលចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល។ សាក្សី និងក្រុមគ្រូពេទ្យបាននិយាយភ្លាមៗ បន្ទាប់ពីបទបញ្ជាជម្លៀសថា យន្តហោះអ៊ីស្រាអែល ធ្វើការវាយប្រហារតាមអាកាសជាច្រើនទៅលើគោលដៅនានានៅក្នុងទីក្រុងហ្កាហ្សា។

សារព័ត៌មានអ៊ីស្រាអែលកាលពីថ្ងៃពុធ បានដកស្រង់សម្តីមន្ត្រីសន្តិសុខដែលបាននិយាយថា ពួកគេជឿថាមេដឹកនាំយោធារបស់ក្រុមហាម៉ាស លោក Mohammad Sinwar និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ ជាអ្វីដែលយោធាអ៊ីស្រាអែលបានពិពណ៌នាថាជាទីបញ្ជា ការនិងលេណដ្ឋានគ្រប់គ្រងស្ថិតនៅក្រោមមន្ទីរពេទ្យអឺរ៉ុបក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm