ការឱបក្រសោបរបស់លោកTrump នៅស៊ីរី និងប្រធានាធិបតី ប្រែក្លាយពីក្រុមជីហាដ អាចធ្វើឲ្យមជ្ឈិមបូព៌ារង្គោះរង្គើ

2025/05/15 05:32:35 pm        152

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធសប្ដាហ៍នេះ បានអង្គុយពិសាតែជាមួយអតីតក្រុមជីហាដ ដែលមកទល់នឹងពេលថ្មីៗនេះ អាមេរិកធ្លាប់បានឲ្យប្រាក់រង្វាន់ចំនួន ១០លានដុល្លារសម្រាប់ក្បាលរបស់មេដឹកនាំស៊ីរីបច្ចុប្បន្ននេះ។

ប្រធានាធិបតីបណ្តោះអាសន្នស៊ីរីលោក Ahmed al-Sharaa ដែលធ្លាប់ស្គាល់ក្នុងក្រុមសកម្មប្រយុទ្ធរបស់លោកឈ្មោះ Abu Mohammed al-Jolani បានជួបលោក Trump ក្នុងទីក្រុង រីយ៉ាដ (Riyadh) ប្រាំមួយខែបន្ទាប់ពីការដឹកនាំយុទ្ធនាការដ៏ឆាប់រហ័ស និងបានផ្តួលរំលំរបបលោក Assad ដោយបណ្តេញក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ និងប្រកាសខ្លួនឯងជាមេដឹកនាំប្រទេសនេះ។

លោក Al Sharaa ត្រូវបានដាក់ក្នុងបញ្ជីភេរវករសកលដែលបានកំណត់ជាពិសេសរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ សម្រាប់ការដឹកនាំក្រុមសម្ព័ន្ធរបស់អង្គការភេរវកម្ម al Qaeda ក្នុងប្រទេសស៊ីរី ដែលគេស្គាល់ថា Al Nusra Front ហើយត្រូវបានចោទប្រកាន់ថាបានរៀបចំការបំផ្ទុះគ្រាប់បែកអត្តឃាតទូទាំងប្រទេសស៊ីរី។

អតីតក្រុមជីហាដមានដើមកំណើតអារ៉ាប៊ីសាអ៊ូឌីតរូបនេះ បានចំណាយពេលជាច្រើនឆ្នាំប្រយុទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលផ្លាស់ទៅប្រទេសស៊ីរី ដើម្បីដឹកនាំការបះបោរអ៊ីស្លាមប្រដាប់អាវុធ ដែលបានបណ្តេញមេដឹកនាំលោក Bashar al-Assad ។

ជំនួបដែលត្រូវបានពិពណ៌នាដោយស៊ីរីថាជា "ប្រវត្តិសាស្ត្រ" គឺជាជំនួបដំបូងរវាងប្រធានាធិបតីអាមេរិក និងស៊ីរី ក្នុងរយៈពេល២៥ ឆ្នាំ ដែលធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump នៅមជ្ឈិមបូព៌ា ជាប្រទេសទី១សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងអាណត្តិទីពីររបស់លោក។

សេតវិមាននិយាយថា លោក Trump ស្នើឲ្យលោក Sharaa ចាត់វិធានការនានារួមទាំង ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល បណ្ដេញភេរវករបរទេស និងប៉ាឡេស្ទីន និងជួយអាមេរិកទប់ស្កាត់ការងើបបះបោររបស់ក្រុម ISIS។លោក Trump បានប្រកាសថា លោកបានបញ្ជាឲ្យដកទណ្ឌកម្មពីស៊ីរី។

ការចុះផ្សាយមួយបែបវិភាគលើសារព័ត៌មានCNN បាននិយាយថា ការឱបក្រសោបរបស់លោក Trump ក្នុងប្រទេសស៊ីរី និងប្រធានាធិបតីប្រទេសនេះ ដែលប្រែក្លាយពីក្រុមជីហាដ អាចធ្វើឲ្យតំបន់មជ្ឈិមបូព៌ារង្គោះរង្គើ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        353
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        352
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm