មណ្ឌលព្យាបាលកូវីដចំនួន២ទៀត ក្នុងរាជធានីភ្នំពេញនឹងត្រៀមប្រគល់ជូនវិស័យឯកជនវិញ ក្រោយអត្រាឆ្លង និងស្លាប់មានការថយចុះ

2021/12/14 08:01:00 pm        450

ភ្នំពេញ៖ មណ្ឌលព្យាបាលកូវីដ-១៩ ចំនួន០២ទៀត ក្នុងរាជធានីភ្នំពេញ នឹងត្រៀមប្រគល់ជូនវិស័យឯកជនវិញ ដោយរៀបចំចាត់ចែងជាដំណាក់កាល ក្រោយអត្រាឆ្លង និងស្លាប់មានការថយចុះ។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន​នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១​នេះថា ក្រោយពីក្រុមការងារគ្រូពេទ្យ បានសម្អាតបាញ់ថ្នាំសម្លាប់​មេរោគកូវីដ-១៩នៅមង្គលឧត្តម និងប្រគល់​ជូន​វិស័យ​ឯកជនវិញនោះ ដើម្បីអាចដំណើរ​ការរៀបចំ​កិច្ចប្រជុំ និង​រៀបចំ​ពិធីអាពាហ៍ពិពាហ៍​ និងពិធីបុណ្យផ្សេងៗ។ ​ប៉ុន្តែ​មណ្ឌល​ព្យាបាល​ជំងឺកូវីដ-១៩ចំនួន០២ទៀត ​ស្ថិតក្នុងចំណោម១១ទីតាំង និង​ត្រៀមប្រគល់ជូនវិស័យឯកជនវិញ ​នាចុង​ខែធ្នូ ឆ្នាំ២០២១ ឬក៏​ដើម​ខែ​មករា ឆ្នាំ២០២២ខាងមុខនេះ។

បើតាមលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានគ្រប់គ្រងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ បានឲ្យដឹង​ដែរ​ថា គិត​ត្រឹម​ព្រឹក​នេះ យើងមានអ្នក​ជំងឺកូវីដ-១៩កម្រិតធ្ងន់ប្រភេទដែលតា ចំនួនជាង ២០នាក់ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាលពី​ក្រុម​ការ​ងារ​គ្រូពេទ្យ។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា បើទោះបីជាចំនួនអ្នកជំងឺមានការថយចុះកី្ត ប៉ុន្តែក្រុមការងារ​គ្រូពេទ្យ​នៅរក្សា​ចំនួន​ដដែល ដោយមិនដកចេញតាមចំនួនអ្នកជំងឺនោះទេ គិតត្រឹមថ្ងៃទី១៤ ខែធ្នូនេះ ​ក្រុមការងារគ្រូពេទ្យ ​ក្រុមអនាម័យ និងក្រុមជំនួយ សរុបចំនួន១៣៨នាក់ បានយកចិត្តទុក​ដាក់​ខ្ពស់​ក្នុងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌល​ព្យាបាល​ជំងឺកូវីដ-១៩ សែន​សុខ​១​​ផង​ដែរ។

លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ​សព្វថ្ងៃយើងមានមនី្ទរពេទ្យ និង​មណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ ចំនួន​១១កន្លែងព្យាបាល​ គឺ១.មនី្ទរពេទ្យ​ព្យាបាល​ជំងឺកូវីដ-១៩ ហ្លួងម៉ែ, ២.មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត, ៣.មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង ​និងហង់សិន, ៤.មនី្ទរពេទ្យព្យាបាលជំងឺកូវីដ-១៩ ចាក់អង្រែ, ៥.មនី្ទរពេទ្យមិត្ត​ភាពកម្ពុជា-ចិន ព្រះកុសុមៈ, ៦.មនី្ទរពេទ្យ​ព្រះ​អង្គឌួ​​ង, ៧.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ ​(ពិភពថ្មីសែនសុខ), ៨.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២ (ដឺព្រីមៀរ​សែនសុខ), ៩.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក ​(ពហុកីឡដ្ឋានអូឡាំពិក), ១០.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួល​ពង្រ, ១១.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ម៉ូឌែន២។

ជាពិសេសស្របពេលដែលប្រទេសកម្ពុជា ​មិនទាន់មានករណីនាំចូល​ និងឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) លោក វេជ្ជបណ្ឌិត ងី មានហេង ​សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ​ទាំង​អស់​សូម​កុំភ្លេចខ្លួន ​ត្រូវបន្តអនុវត្តវិធានការសំខាន់ៗ​ គឺ៣ការពារ និង៣កុំ ឲ្យបាន​ហ្មត់ចត់​ ដើម្បីកាត់បន្ថយហានិភ័យនៃ​ការ​ឆ្លង​វីរុស​កូវីដ​-១៩ រួមទាំងអនុវត្តវិធានការសុខាភិបាល​សាធារណៈ ​និងសង្គមចាំបាច់នានា​ ដូចជាការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ​អនាម័យដៃ​ឲ្យ​បាន​ញឹក​ញាប់ ​ការរក្សាគម្លាតសុវតិ្ថភាពបុគ្គល​ ការកែលម្អខ្យល់ចេញចូល​នៃទីធ្លាក្នុងផ្ទះ និង​ទទួល​ចាក់ថ្នាំ​បង្ការជំងឺកូវីដ-១៩ ​ឲ្យបាន​គ្រប់​ដូសមូលដ្ឋានទាំងអស់គ្នា៕

អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm