មន្រ្ដីនាំពាក្យ៖ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាស​ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ

2025/05/15 08:51:07 pm        437

កោះកុង៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែ​ឧសភា​នេះថា ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែឧសភា និងព្រះរាជបុណ្យពិធីច្រត់ព្រះនង្គ័ល នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ២០២៥នេះ។

ដោយឡែកច្រកចេញផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ)ចំណុចកំពង់សិលា និងស្រែអំបិល ក៏មាន​សភាពកកស្ទះដោយអន្លើផងដែរ ដោយបងប្អូនប្រជាពលរដ្ឋ​មាន​ដំណើរ​កម្សាន្ត​ចេញ​ទៅ​ផ្លូវ​ជាតិ​លេខ​៤៨ ឆ្ពោះទៅទស្សនាខេត្តកោះកុង ,ទីរមនីយដ្ឋាននានាតាមបណ្តោយផ្លូវជាតិលេខ៤៨ ,​ឆ្ពោះ​ទៅ​កាន់ផ្លូវជាតិលេខ១០ ទស្សនាស្ទឹងដំណាក់ក្បូន, ស្ទឹងឫស្សី​ជ្រុំ​,ស្ពាន​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា,​​តំបន់អូរសោម,ប្រម៉ោយ,ផ្លូវអន្ទង់អាំងចំណុចផ្លូវជាតិលេខ៥៥,ច្រកព្រំដែនកម្ពុជា-ថៃ(ថ្មដារ) និងតំបន់សំឡូត នៃផ្លូវជាតិលេខ១០ជាដើម។ល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ដោយឡែក​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​១០ សម្រេចបាន ៩៩,៦០%ហើយដែរ។

សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងរីករាយ​ក្នុង​ឱកាស​ឈប់​សម្រាក​ក្នុង​ទីដ៏សែនមនោរម្យ និងសុខសន្តិភាពពេញដ៏បរិបូរណ៌៕ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        628

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm