នាំមុខដាច់ ៩ ពិន្ទុនៅខែមុនពេលនេះ Ajax ប្រឈមបាត់បង់ជើងឯកលីគកំពូលហូឡង់

2025/05/15 08:53:32 pm        160

ក្រុមបាល់ទាត់ Ajax Amsterdam នៅពេលនេះបានបាត់បង់តំណែងកំពូលតារាងទៅ PSV Eindhoven ហើយ ក្រោយស្មើនៅទឹកដី Groningen ២-២។

         Ajax ដែលមានប្រធានក្រុម ខ្សែបម្រើអង់គ្លេស Jordan Henderson បាននាំមុខដាច់ ៩ ពិន្ទុគិតត្រឹមពាក់កណ្តាលខែមេសាកន្លងទៅខណៈនៅសល់ប្រាំប្រកួតទៀតចប់រដូវកាលគិតពីពេលនោះ។

         មានន័យថា Ajax ត្រូវការត្រឹម ៦ ពិន្ទុប៉ុណ្ណោះពីការប្រកួតប្រាំលើកចុងក្រោយដើម្បីគ្រងជើងឯកលើកទី ៣៧។

         តែបរាជ័យធ្ងន់ពីរប្រកួត ស្មើពីរប្រកួតចុងក្រោយ ធ្វើឱ្យ PSV ដែលយកឈ្នះ Heracles ៤-១ យប់មិញ បានឡើងឈរកំពូលតារាងនាំមុខមួយពិន្ទុវិញ មុនឈានដល់សប្តាហ៍ចុងក្រោយថ្ងៃអាទិត្យនេះ។

         Ajax រកបានគ្រាប់នាំមុខដោយ Anton Gaaei នៅវគ្គទីមួយមុនពេលម្ចាស់ផ្ទះ Groningen តាមស្មើវិញដោយ Thom van Bergen នាទីទី ៥២។

         Ajax ក៏នាំមុខសារជាថ្មីនៅនាទីទី ៦៨ ដោយ Wout Weghorstខណៈក្រុមទាំងពីរបន្តដំណើរដល់នាទីទី ៩០ Groningen បាត់បង់កីឡាករម្នាក់នៅពេល Luciano Valente ត្រូវបានបណ្តេញចេញ។

         គ្នាច្រើនជាង និងកំពុងនាំមុខ Ajax គួរតែទទួលបានបីពិន្ទុពីការប្រកួតនេះទៅហើយ តែម៉ោងបន្ថែមបង្គ្រប់ដល់នាទីទី ៩០+៩ ទៅហើយ Thijmem Blokzijl គឺជាអ្នកតាមស្មើឱ្យ Groningen ហើយការប្រកួតក៏បញ្ចប់ដោយលទ្ធផល ២-២ នេះ។

         លទ្ធផលបែបនេះធ្វើឱ្យ Ajax ធ្លាក់មកលេខពីរតាមពីក្រោយ PSV មួយពិន្ទុវិញ មុនឈានដល់សប្តាហ៍ចុងក្រោយនៃលីគកំពូលហូឡង់ដែល Ajax បើកទ្វារផ្ទះទទួល Twente ខណៈ PSV ទៅទឹកដី Sparta Rotterdam លេងក្នុងម៉ោងដំណាលគ្នា៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm