ក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកូរ៉េខាងត្បូង ដាក់ពាក្យបណ្តឹងមន្ត្រី ១៥នាក់

2025/05/15 10:31:40 pm        58

ក្រុមគ្រួសារជនរងគ្រោះក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដ៏បំផ្លិចបំផ្លាញ កាលពីខែធ្នូ នៅប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមនុស្ស ១៥នាក់ ក្នុងនោះមានរដ្ឋមន្ត្រីដឹកជញ្ជូន និងប្រធានក្រុមហ៊ុនអាកាសចរណ៍ ដែលពួកគេជឿថា ជាអ្នកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយ ដែលបានសម្លាប់មនុស្សទាំងអស់ លើកលែងតែមនុស្សពីរនាក់ក្នុងចំណោម ១៨១នាក់ នៅលើយន្តហោះនោះ។

នគរបាល និងមន្ត្រីរដ្ឋាភិបាល បាននិងកំពុងស៊ើបអង្កេតការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air រួចហើយ ដូច្នេះពាក្យបណ្តឹងនេះ ត្រូវបានគេមើលឃើញថា ជាជំហាននិមិត្តរូបមួយ ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបបានលឿន និងហ្មត់ចត់ជាងនេះ។ គ្រួសារដែលបាត់បង់ជីវិតជាច្រើន បានត្អូញត្អែរអំពីអ្វីដែលពួកគេមើលឃើញថា ជាកង្វះនៃវឌ្ឍនភាពដ៏មានអត្ថន័យ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ថា អ្វីដែលបណ្តាលឲ្យ មានគ្រោះមហន្តរាយនេះ ហើយអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដ។

កាលពីថ្ងៃអង្គារ សាច់ញាតិនៃសពចំនួន ៧២នាក់ បានដាក់ពាក្យបណ្តឹងទៅកាន់ទីភ្នាក់ងារនគរបាលខេត្ត Jeonnam ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមមេធាវី និងនគរបាលរបស់ពួកគេ។

មនុស្ស ១៥នាក់ ដែលត្រូវបានលើកឡើង នៅក្នុងពាក្យបណ្តឹងនោះ រួមមានរដ្ឋមន្ត្រីដឹកជញ្ជូន ប្រធានក្រុមហ៊ុនអាកាសចរណ៍ Jeju Air និងមន្ត្រីអាកាសចរណ៍ដែលគ្រប់គ្រងបញ្ហាថែទាំ និងសុវត្ថិភាព រួមជាមួយនឹងមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Muan ដែលទទួលខុសត្រូវលើការការពារការវាយប្រហាររបស់បក្សី ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងការគ្រប់គ្រងអាកាសយដ្ឋាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីដែលគាំទ្រសាច់ញាតិទាំងនោះ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ការធ្លាក់នេះ មិនមែនជាឧបទ្ទវហេតុសាមញ្ញទេ ប៉ុន្តែជាគ្រោះមហន្តរាយសាធារណៈដ៏ធ្ងន់ធ្ងរ ដែលបានបណ្តាលមកពីការគ្រប់គ្រងការធ្វេសប្រហែសលើហានិភ័យ ដែលត្រូវតែត្រូវបានទប់ស្កាត់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        172
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        212
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm