ទាំងអ្នករិះគន់ និងអ្នកគាំទ្រ ចំពោះលោក Trump រួបរួមគ្នាប្រឆាំងកិច្ចព្រមព្រៀងយន្តហោះកាតា

2025/05/15 10:40:35 pm        56

ជាការចង់បានយ៉ាងខ្លាំង ក្នុងការទទួលយកយន្តហោះពីប្រទេសកាតា លោក Donald Trump បានសម្រេចបាននូវសិមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ដោយបានបង្រួបបង្រួមសមាជិកភាគច្រើននៃគណបក្សទាំង២ របស់សហរដ្ឋអាមេរិក ដែលមានការបែកបាក់ផ្នែកនយោបាយយ៉ាងខ្លាំងក្លា។

តែបញ្ហាសម្រាប់សេតវិមាននោះ គឺថា ការរួបរួមគ្នា កំពុងកើតឡើងប្រឆាំងនឹងការចង់បាននោះ។ តាមការរំពឹងទុក គូប្រជែងរបស់លោក Trump នៅក្នុងគណបក្សប្រជាធិបតេយ្យ បានរិះគន់លោកប្រធានាធិបតី បន្ទាប់ពីលោកបានចង្អុលបង្ហាញថា លោកនឹងទទួលយកយន្តហោះប្រណិតមួយគ្រឿង ពីគ្រួសាររាជវង្សនៃប្រទេសកាតា។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត និងបញ្ហាដែលអាចកើតមាន សម្រាប់លោកប្រធានាធិបតីនោះ គឺថា អ្នកគាំទ្រខ្លាំងបំផុតមួយចំនួនរបស់លោក ក៏មាននូវលក្ខខណ្ឌយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចព្រមព្រៀងនេះផងដែរ ទោះបីជាវាមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។


អ្នកមានឥទ្ធិពលមកពីក្រុម Maga (ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត) បានពណ៌នាចំណាត់ការនេះថា ជា «សំណូក» អំណោយ ឬឧទាហរណ៍នៃអំពើពុករលួយកម្រិតខ្ពស់ ដែលលោក Trump ខ្លួនឯងបានសន្យាយ៉ាងខ្ជាប់ខ្ជួនថា នឹងលុបបំបាត់។

គួរបញ្ជាក់ថា គ្រួសាររាជវង្សកាតាគ្រោងនឹងផ្តល់យន្តហោះដ៏ប្រណិត Boeing 747-8 ដែលត្រូវបានប៉ាន់ស្មានថា មានតម្លៃ ៤០០លានដុល្លារ ដល់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ជាផ្នែកនៃកងយន្តហោះដែលមានឈ្មោះថា Air Force One ដែលជាវិធីធ្វើដំណើរតាមផ្លូវអាកាសផ្លូវការរបស់ប្រធានាធិបតី។

សេតវិមានបានលើកឡើងថា យន្តហោះថ្មីដែលអាចត្រូវការប្រាក់រាប់លានដុល្លា ដើម្បីជួសជុល និងធ្វើឲ្យប្រសើរឡើង នឹងត្រូវផ្ទេរទៅកាន់បណ្ណាល័យលោកប្រធានាធិបតី Trump នៅចុងបញ្ចប់នៃអាណត្តិរបស់លោក។ តែយ៉ាងណាក្ដី បន្ទាប់ពីព័ត៌មាននេះបានលេចឡើង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ប្រតិកម្មខ្លាំងៗ និងភ្លាមៗ ក៏កើតមានដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm