ដោយត្រូវបានលោក Trump មើលរំលង អ៊ីស្រាអែលដែលស្រងាកចិត្ត នៅស្ងៀម

2025/05/15 10:46:26 pm        59

រដ្ឋាភិបាលស្តាំនិយមរបស់អ៊ីស្រាអែល បានរក្សាភាពស្ងៀមស្ងាត់ខាងការទូត នៅសប្តាហ៍នេះ នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញនូវសេចក្តីប្រកាសភ្លាមៗជាច្រើន ដែលបានធ្វើឲ្យរង្គើដល់ការជឿជាក់របស់អ៊ីស្រាអែល អំពីជំហររបស់ប្រទេសរបស់ពួកគេ ជាមួយនឹងសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន។

ការសម្រេចចិត្តរបស់លោក Trump ក្នុងការរំលងអ៊ីស្រាអែល អំឡុងដំណើរទស្សនកិច្ចពេលនេះរបស់លោក នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានគេមើលឃើញរួចហើយថា ជាសញ្ញាបង្ហាញពីការបង្កើនការយកចិត្តទុកដាក់របស់រដ្ឋបាលលោក ចំពោះកិច្ចព្រមព្រៀងអាជីវកម្មដដ៏កាក់កបជាមួយបណ្តាប្រទេសអ្នកមានឈូងសមុទ្រ ក្នុងនោះរួមទាំងកាតា ដែលមន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់ជាយូរមកហើយថា បានជួយគាំទ្រក្រុមហាម៉ាស។

សូម្បីតែនៅមុនពេលដំណើរទស្សនកិច្ចនេះបានចាប់ផ្តើម ក៏អ៊ីស្រាអែលត្រូវបានធ្វើឲ្យមានក្ដីបារម្ភរួចហើយ ដោយសារកិច្ចពិភាក្សារបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ដែលជាសត្រូវរបស់ខ្លួន និងជុំវិញការសម្រេចចិត្តរបស់លោក Trump ក្នុងការបញ្ឈប់វិធានការទម្លាក់គ្រាប់បែកលើក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ដោយមិនគិតដល់ការប្តេជ្ញាចិត្តរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ក្នុងការបន្តការវាយប្រហារដោយមីស៊ីល លើអ៊ីស្រាអែល។

ហើយបន្ទាប់មក មន្ត្រីអ៊ីស្រាអែលគ្មានជម្រើសអ្វី ក្រៅពីបង្ខំចិត្តឈរមើល ខណៈដសហរដ្ឋអាមេរិកបានចរចា រហូតដល់ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដើម្បីនាំយកលោក Edan Alexander ត្រលប់មកផ្ទះវិញ ដែលជាចំណាប់ថ្នូរអាមេរិកចុងក្រោយនៅរស់រានមានជីវិត នៅតំបន់ហ្កាហ្សា។

ចាប់តាំងពីពេលនោះមក ពួកគេត្រូវបង្ខំចិត្តស្ដាប់នូវអ្វីដែលលោក Trump បានប្រកាស ដូចជាការបញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី និងការអំពាវនាវឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មី នៅក្នុងទីក្រុងដាម៉ាស ដែលអ៊ីស្រាអែលចាត់ទុកថា ជារបបសកម្មប្រយុទ្ធលាក់កំបាំង។ តែទោះជាយ៉ាងក្ដី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រហូតមកដល់ពេលនេះ មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ក្រៅតែពីអរគុណលោក Trump ដែលបានជួយឲ្យមានការដោះលែង លោក Alexander៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm