អ្នកជំងឺចាកចេញពីមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្កាហ្សា ក្រោយបទបញ្ជាជម្លៀសខ្លួនរបស់អ៊ីស្រាអែល

2025/05/16 12:23:31 am        86

 អ្នកជំងឺ និងអ្នកអមដំណើរពួកគេ ត្រូវបានមើលឃើញជម្លៀសខ្លួនចេញពីមន្ទីរពេទ្យ Al Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សាកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេនិយាយថា វាគឺជាបទបញ្ជាជម្លៀសខ្លួនរបស់អ៊ីស្រាអែល ។

 ម្តាយរបស់អ្នកជំងឺ Manal Al-Ankar និយាយថា មន្ទីរពេទ្យនេះត្រូវបានគេជូនដំណឹងឲ្យជម្លៀសចេញ ។ ដូចអ្នកឃើញស្រាប់ហើយ គ្រែពេទ្យរាប់រយគ្រែ អ្នករងរបួសរាប់រយនាក់ តើពួកគេគួរទៅកន្លែងណា? តើពួកយើងគួរទៅកន្លែងណា?

 អ្នកស្រីបន្តថា ពួកយើងពុំដឹងថាតើគួរទៅកន្លែងណានោះទេជាមួយអ្នកជំងឺទាំងនេះ ពួកយើងជម្លៀសពីកន្លែងស្លាប់មួយ ទៅកន្លែងស្លាប់មួយទៀត ។

 គួរឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៨០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃពុធ ដែលជាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាមួយ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ។

 ក្រុមគ្រូពេទ្យបឋម និយាយថា ភាគច្រើននៃអ្នកស្លាប់ដែលរួមទាំងស្រ្តី និងកុមារនោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយខ្នង នៅតំបន់ Jabalia ស្ថិតនៅភាគខាងជើងហ្កាហ្សា ។

 អ៊ីស្រាអែលបានវាយប្រហារតំបន់ហ្កាហ្សា ជាការសងសឹកនឹងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ២៥១នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពក្នុងស្រុក បានឲ្យដឹងថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមក បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥២.៩០០នាក់ និងធ្វើឲ្យតំបន់ហ្កាហ្សាស្ថិតលើមាត់ជ្រោះជិតធ្លាក់ក្នុងគ្រោះទុរ្ភិក្ស ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm