ក្រុមផ្តាច់ខ្លួន និងជនស៊ីវិលត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការយោធាឥណ្ឌូនេស៊ីនៅតំបន់ប៉ាពួ

2025/05/16 02:55:44 am        73

ក្រុមជំនុំជំនឿសាសនាតែមួយឥណ្ឌូនេស៊ី គឺជាក្រុមជំនុំព្រះវិហារនៅតំបន់ប៉ាពួ និយាយនាថ្ងៃព្រហស្បតិ៍នេះថា ជនស៊ីវិល ៣នាក់ ត្រូវបានសម្លាប់ អំឡុងការផ្ទុះអាវុធរវាងទាហាន និងក្រុមឧទ្ទាម បើទោះបីជាចំនួនគ្រោះថ្នាក់ពិតប្រាកដ ត្រូវការស៊ើបអង្កេតបន្ថែមទៀតក៏ដោយ ។

លោក Ronald Richard Tapilatu គឺមេដឹកនាំក្រុមជំនុំនៅប៉ាពួ និយាយនៅក្នុងសន្និសីទសារព័ត៌មានដោយលើកឡើងសេចក្តីរាយការណ៍ពីវិហារក្នុងស្រុកថា ការវាយប្រហារនេះ បានកើតឡើង ពេលអ្នកភូមិដេកលង់លក់ ហើយលោកសូមធ្វើការអំពាវនាវឲ្យបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ប៉ាពួ ។

ក្រុមឧទ្ទាមបានប្រយុទ្ធទាមទារឯករាជ្យនៅតំបន់ប៉ាពួសម្បូរធនធានមួយនេះ ស្ថិតនៅជាប់ព្រំដែនប្រទេសប៉ាពួ ញូវហ្គីណេ ចាប់តាំងពីតំបន់មួយនេះ ស្ថិតក្រោមការគ្រប់គ្រងដោយជម្លោះរបស់ឥណ្ឌូនេស៊ីវិញ បន្ទាប់ពីការការកាន់កាប់របស់ហូឡង់ នៅការបោះឆ្នោតមួយ ត្រូវបានត្រួតត្រាដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ ១៩៦៩ ។

ក្រុមឧទ្ទាមបានចាប់ជនបរទេសជាចំណាប់ខ្មាំង រួមទាំងក្រុមស្រាវជ្រាវសត្វព្រៃ ២៦នាក់កាលពីឆ្នាំ ១៩៩៦ ហើយនិងអ្នកបើកបរយន្តហោះជនជាតិណូវែលសេឡង់ម្នាក់ ដែលត្រូវបានដោះលែងឲ្យមានសេរីភាពវិញកាលពីឆ្នាំមុន ក្រោយចាប់ខ្លួនអស់រយៈពេល ១៩ខែ ។

កាលពីខែមុន ក្រុមឧទ្ទាមនិយាយថា ពួកគេបានសម្លាប់មនុស្សជាង ១៧នាក់ ដែលពួកគេនិយាយថា គឺជាទាហានក្លែងបន្លំខ្លួនធ្វើជាកម្មកររ៉ែមាស ។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា យោធាឥណ្ឌូនេស៊ី បានដាក់ពង្រាយទាហានរបស់ខ្លួនទៅកាន់តំបន់ប៉ាពួ សម្រាប់ប្រតិបត្តិការកាលពីថ្ងៃពុធ ដើម្បីឃ្លាំមើលសកម្មភាពរបស់ក្រុមឧទ្ទាមសេសសល់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        103
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        141
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm