នគរបាល​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ក្នុង​ភាព​តានតឹង​នៅ​តំបន់​កា​ស្មៀ​រ​

2021/12/14 09:43:37 pm        376

​ឥណ្ឌា៖ នគរបាល​និយាយ​បន្ទាប់ពី​កងកម្លាំង​រដ្ឋាភិបាល​ បានសម្លាប់ក្រុម​សកម្មប្រយុទ្ធ ២​នាក់នៅក្នុងការ​បាញ់​ប្រហារ​មួយ​ថា ការវាយប្រហារ​ដោយ​កាំភ្លើង​នៅ​តំបន់​កា​ស្មៀ​រ ដែ​ល​គ្រប់គ្រង​ដោយ​ប្រទេសឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ បណ្តាល​ឲ្យ​នគរបាល​ពីរ​នាក់​ស្លាប់ និង​ច្រើន​នាក់ផ្សេងទៀត​រងរបួស​។

​នគរបាល​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្មាន់កាំភ្លើង​បាន​បាញ់រះ​មកលើ​រថយន្តក្រុង​ដែល​ដឹកនគរបាល​នៅ​ជាយក្រុង Srinagar ជាទី​ក្រុង​ធំក្នុង​តំបន់​ដោយបាន​ធ្វើឱ្យ​មន្ត្រី​ចំនួន ១៤​នាក់​រង​របួស ហើយ​អ្នករងរបួស​ត្រូវបាន​ជម្លៀស​ទៅកាន់​មន្ទីរពេទ្យ​។ កម្លាំង​នគរបាល និង​ទាហាន​បាន​បិទ​តំបន់​នោះ ហើយ​បើក​ប្រតិបត្តិ​ការស្វែងរក​អ្នក​វាយប្រហារ​។ ​គ្មាន​ក្រុម​ឧទ្ទាម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​។ តំបន់ Kashmir ត្រូវបាន​បែងចែក​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ហើយ​គូប្រជែង​ទាំងពីរ​ទាមទារ តំបន់​នេះ​ទាំងស្រុង​។ ក្រុម​ឧទ្ទាម​បាន​ប្រយុទ្ធប្រឆាំងទៅនឹង​ការគ្រប់គ្រង​របស់​ប្រទេសឥណ្ឌា​តាំងពី​ឆ្នាំ១៩៨៩។

ការវាយប្រហារ​នេះបាន​កើតឡើង​ បន្ទាប់ពី​នគរបាល​បានសម្លាប់ជនសង្ស័យ​សកម្ម​ប្រយុទ្ធ​ ២​នាក់​នៅក្នុង​ការបាញ់​ប្រហារ​។​ ​ភ្លាមៗ​បន្ទាប់​ពី​ការបាញ់ប្រហារ ការប៉ះទង្គិច​គ្នា​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​តំបន់​នេះ ខណៈដែលប្រជាជន​រាប់សិប​នាក់​ក្នុង​តំបន់​បាន​ចូលរួម​ ក្នុង​ការស្រែក​ប្រឆាំង​ចំពោះ​ការគ្រប់គ្រងរបស់​ប្រទេសឥណ្ឌា​។ នគរបាល​បាន​បាញ់​គ្រាប់កាំភ្លើង និង​ឧស្ម័ន​បង្ហូរទឹកភ្នែកដើម្បី​បំបែក​ក្រុមបាតុករដែល​គប់​ដុំថ្ម​។ នគរបាល​បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង​នៅ​តំបន់ Rangreth បន្ទាប់ពី​មានការ​បាញ់ប្រហារ​ និង​ការប៉ះទង្គិច​គ្នា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm