អ្នកស្លាប់ក្នុងការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែល លើហ្កាហ្សាកើនឡើងដល់ជាង១៤០នាក់ ខណៈអ្នកស្លាប់សរុជាង ៥៣.០០០នាក់

2025/05/16 03:22:26 pm        376

ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីនបានរាយការណ៍ថាចំនួនអ្នកស្លាប់បានឡើងដល់១៤៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ ១៥ ឧសភាសប្ដាហ៍នេះ ក្នុងការវាយប្រហារយប់ទី២ជាប់គ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធជាទីដែលអង្គការមួយគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយថាខ្លួនមានបំណងចាប់ផ្តើមចែកចាយជំនួយនៅចុងខែនេះ ស្របពេលចំនួនអ្នកស្លាប់សរុបឡើងដល់ជាង៥៣.០០០នាក់ ។

អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការកើនឡើងនៃការទម្លាក់គ្រាប់បែកឥតឈប់ឈរខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា។

ជំនួយដល់ហ្កាហ្សាត្រូវបានកាត់ផ្តាច់ចាប់តាំងពីថ្ងៃទី ២ ខែមីនា ជាវិធីសាស្ត្រមួយរបស់អ៊ីស្រាអែលដែលបាននិយាយថា មានបំណងបង្ខំសម្បទានពីក្រុមហាម៉ាស ប៉ុន្តែក្រុមនេះបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ការស្ដារឡើងវិញនូវជំនួយមនុស្សធម៌ដល់ទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ គឺជា "តម្រូវការអប្បបរមា" សម្រាប់កិច្ចពិភាក្សា។ 

ក្រុមនេះក៏បានព្រមានផងដែរថាហ្កាហ្សា មិនមែនសម្រាប់លក់ដូរទេ ប៉ុន្មានម៉ោងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់តំបន់នោះម្តងទៀត បានបង្ហើបពីការគ្រប់គ្រងដែនដីនេះ ហើយប្រែក្លាយទៅជាតំបន់សេរីភាព ។ទីភ្នាក់ងារការពារជនស៊ីវិលរបស់ដែនដីហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់១៤៣នាក់ហើយ។ ជាមួយគ្នានោះអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសមួយក្នុងចំណោមបញ្ជាជម្លៀសដ៏ធំបំផុតជាច្រើនសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់មួយដែលមិនទាន់មើលឃើញសង្គ្រាមពេញបន្ទុករបស់ដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm