Man United ទៅ​ទឹកដី Brentford យប់​នេះ​ត្រូវ​លើក​ពេល​ក្រោយ​ផ្ទុះ​ឆ្លង​វីរុស Covid-19 ច្រើន​នាក់​ក្នុង​ក្លិប

2021/12/14 09:58:32 pm        160

​បាល់ទាត់៖ ​ការប្រកួត​របស់ Manchester United ធ្វើដំណើរ​ទៅ​ទឹកដី​របស់ Brentford រាត្រី​ថ្ងៃ​អង្គារ​នេះ​ត្រូវបាន​លើក​ពេល​ហើយ ​បន្ទាប់ពី​ផ្ទុះ​ឆ្លង Covid-19 ច្រើន​នាក់​ក្នុង​ក្លិប​នៅ Old Trafford​។ ​​Premier League បានបញ្ជាក់​ថា ​នេះ​ជាការ​សំរេចចិត្ត​មួយ​ស្របទៅតាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​កាន់តែខ្លាំង​។

​​ទីលាន​ហ្វឹកហាត់ Carrington របស់ Manchester United ត្រូវបាន​បិទទ្វា​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់ពី​មាន​ដំណឹង​ថា​មាន​អ្នក​ឆ្លង Covid-19 ច្រើន​នាក់​ទៅលើ​បុគ្គលិក​ក្លិប និង​កីឡាករ​មួយចំនួន​។ ​​សប្តាហ៍​មុន Premier League បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​សរុប ៤២ករណី​លើ​កីឡាករ និង​បុគ្គលិក​ក្លិប​ក្រោយពី​ការធ្វើ​តេស្ត​លើ​ក្លិប​ពាក់ព័ន្ធ​ទាំងអស់​។ ​​Brighton, Spurs, Leicester, Aston Villa និង Norwich សុទ្ធតែ​ក្លិប​ដែលមាន​ករណី​ឆ្លង​កាលពី​ថ្ងៃអាទិត្យ ស្របពេល​ជំនួប​រវាង Brighton និង Spurs ត្រូវបាន​លើក​ពេល​ផងដែរ​ ក្រោយ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​ឆ្លងច្រើន​នាក់​នៅក្នុង​ក្លិប​។

​​រំលឹកថា ​មុន​ការប្រកួត​នៅ​ទឹកដី Norwich កាលពី​ថ្ងៃ​សៅរ៍​កីឡាករ និង​សមាជិក​ក្លិប​ទាំងអស់​របស់ Manchester United សុទ្ធតែ​តេស្ត​អវិជ្ជមាន​ទាំងអស់ លុះ​ក្រោយ​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​ Man United ក៏​រកឃើញ​ករណី​វិជ្ជមាន​មួយចំនួន​ដែល​គេ​សង្ស័យថា​ ឆ្លង​ពី​ភាគី Norwich​។ ​សូមបញ្ជាក់ថា ​អឺរ៉ុប​កំពុង​ឈានដល់​រលក​ថ្មី​នៃ​ការផ្ទុះ​ឆ្លង​មេរោគ Covid-19 ខណៈ​ចក្រភព​អង់គ្លេស​ទើប​ប្រកាស​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី៣ ប៉ុណ្ណោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm