វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ ខណៈលោក Putin អវត្តមាន

2025/05/16 03:52:55 pm        290

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធមិនជួបទល់មុខជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងប្រទេសទួរគី ក្នុងថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ហើយជំនួសមកវិញ លោកបានបញ្ជូនគណៈប្រតិភូកម្រិតទាបទៅក្នុងកិច្ចចរចាសន្តិភាពដែលបានគ្រោងទុក ខណៈប្រធានាធិបតីអ៊ុយក្រែន និយាយថា រដ្ឋមន្ត្រីការពារជាតិរបស់លោកនឹងដឹកនាំក្រុមរបស់ទីក្រុងគីវ។ ទាំងអស់នេះបានបង្កក្ដីបារម្ភថា វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ។

ជំនួបនេះនឹងក្លាយជាកិច្ចចរចាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ប៉ុន្តែក្តីសង្ឃឹមនៃវឌ្ឍនភាពសំខាន់ណាមួយត្រូវបានបំផ្លាញបន្ថែមទៀតដោយលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិយាយថា នឹងមិនមានដំណើរការទៅមុខឡើយបើគ្មានជំនួបរវាងលោក និងលោក Putin។

ក្រោយមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបន្ថែមពីលើទស្សនៈនោះ ដោយប្រាប់អ្នកយកព័ត៌មាននៅទួរគីថា ទីក្រុងវ៉ាស៊ីនតោន "មិនមានការរំពឹងទុកខ្ពស់" សម្រាប់កិច្ចចរចាអ៊ុយក្រែននៅក្រុងអ៊ីស្តង់ប៊ុលទេ។ ប្រធានគណៈប្រតិភូរុស្ស៊ី គឺទីប្រឹក្សាប្រធានាធិបតី ឈ្មោះ Vladimir Medinsky និយាយថា លោករំពឹងថា តំណាងរបស់អ៊ុយក្រែន នឹងទៅជួបពិភាក្សាគ្នានៅថ្ងៃសុក្រ (១៦ ឧសភា) នេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល វេលាម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក)។

លោក Zelenskiy និយាយថា ការសម្រេចចិត្តអវត្តមានរបស់លោក Putin ប៉ុន្តែបានបញ្ជូនក្រុមមន្រ្តីដែលលោកហៅថា "ក្រុមតុបតែងឱ្យល្អមើល" បានបង្ហាញឱ្យឃើញថា មេដឹកនាំរុស្ស៊ីរូបនេះមិនម៉ឺងម៉ាត់លើការបញ្ចប់សង្រ្គាមទេ ប៉ុន្តែរុស្ស៊ី ចោទអ៊ុយក្រែនថាព្យាយាម "សម្ដែងឆាកល្ខោន" ជុំវិញកិច្ចចរចានេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm