ក្រុមជាតិនិយមនៅរុស្ស៊ី អំពាវនាវឱ្យទីក្រុងមូស្គូ បន្តប្រយុទ្ធនៅក្នុងសង្រ្គាមអ៊ុយក្រែន

2025/05/16 10:45:18 am        72

នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្វះស្វែងរកដំណោះស្រាយសន្តិភាពដ៏មានសក្តានុពលមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្រុមជាតិនិយមដែលប្រកាន់ជំហរតឹងប្រឆាំងលោកខាងលិច នៅក្នុងប្រទេសរុស្ស៊ី កំពុងធ្វើយុទ្ធនាការដើម្បីឱ្យទីក្រុងមូស្គូ នៅតែបន្តប្រយុទ្ធ។

សកម្មជនគាំទ្រទីក្រុងមូស្គូ ឈ្មោះ Pavel Gubarev ដែលរស់នៅក្នុងផ្នែកមួយនៃតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រង បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា "ប្រសិនរុស្ស៊ីដាក់អាវុធចុះ នោះស្មើនឹងការចុះចាញ់របស់ប្រទេសទាំងមូល!" ដោយបង្ហាញការប្រឆាំងយ៉ាងខ្លាំងក្លាទល់នឹងក្ដីរំពឹង "បង្កកជម្លោះ" នៅតាមជួរមុខបច្ចុប្បន្ន។

ក្រុមអ្នកវិភាគនិយាយថា ក្នុងពេលដែលប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបខាងលិចមួយចំនួនជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ក្រុមអ្នកស្នេហាជាតិរុស្ស៊ីទាំងនេះកំពុងជំរុញឱ្យបន្តសង្រ្គាម ដោយបំផុសទឹកចិត្តសាធារណៈជន និងបង្កើតការរំពឹងទុកនៃយុទ្ធនាការសមរភូមិ ដែលមានមហិច្ឆតាធំជាងនេះ។

អ្នកវិភាគបន្តថា អ្នកស្នេហាជាតិទាំងនោះមានប្រយោជន៍ចំពោះវិមានក្រឹមឡាំង ដោយជួយបង្កើត និងរក្សាការគាំទ្រសាធារណៈយ៉ាងទូលំទូលាយសម្រាប់សង្គ្រាមសម្រាប់រយៈពេល ៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែប្រភពនិយាយថា ក្រុមអ្នកស្នេហាជាតិរុស្ស៊ី ដែលបង្កើតភាពច្របូកច្របល់ខ្លាំងពេកអំពីកិច្ចព្រមព្រៀងសន្តិភាព ចុងក្រោយនឹងត្រូវរងហានិភ័យនៃការជម្រះចេញដើម្បីកុំឱ្យក្លាយជាឧបសគ្គ៕

អត្ថបទដែលទាក់ទង

NBC News រាយការណ៍ថា អាមេរិកកំពុងបង្កើតផែនការដើម្បីជម្លៀសពលរដ្ឋប៉ាឡេស្ទីន១លាននាក់ទៅលីប៊ី
2025/05/17 09:34:51 am        1
ប្រធានគណៈកម្មការអឺរ៉ុប៖ អឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មី ដើម្បីបង្កើនសម្ពាធលើប្រទេសរុស្ស៊ី
2025/05/17 08:57:43 am        1
អ៊ុយក្រែន អំពាវនាវឲ្យសម្ព័ន្ធមិត្តរក្សាសម្ពាធលើរុស្ស៊ី ក្រោយលទ្ធផលការចរចាពុំមានបទឈប់បាញ់
2025/05/17 08:15:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​NBC News រាយការណ៍ថា អាមេរិកកំពុងបង្កើតផែនការដើម្បីជម្លៀសពលរដ្ឋប៉ាឡេស្ទីន១លាននាក់ទៅលីប៊ី

2025/05/17 09:34:51 am
​ប្រមុខកងទ័ពកម្ពុជា៖ សមយុទ្ធរវាងកងទ័ពកម្ពុជា និងចិនក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិ ការដ៏រឹងមាំដោយគ្មានអ្នកណាបំបែកបាន
2025/05/17 09:14:32 am
​នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារជាតិ សាសនា ព្រះ មហាក្សត្រឲ្យខាងតែបាន
2025/05/17 08:59:32 am
​ប្រធានគណៈកម្មការអឺរ៉ុប៖ អឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មី ដើម្បីបង្កើនសម្ពាធលើប្រទេសរុស្ស៊ី
2025/05/17 08:57:43 am
​កងទ័ពកម្ពុជា-ចិនផ្តើមបើកសមយុទ្ធរួមគ្នាជាផ្លូវការនៅព្រឹកនេះ ដោយមានការចូលរួមពីកងទ័ពទាំងពីរជាងពីរពាន់នាក់
2025/05/17 08:44:25 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/15 03:24:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am