តុលាការកំពូលអាមេរិក ខ្វែងគំនិតគ្នា ជុំវិញសំណើរឹតបន្តឹងសិទ្ធិជាពលរដ្ឋពីកំណើតរបស់លោក Trump

2025/05/16 05:54:40 pm        186

តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានខ្វែងគំនិតគ្នាកាលពីថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ជុំវិញការប៉ុនប៉ងរបស់លោកប្រធានាធិបតី Donald Trump ដើម្បីអនុវត្តយ៉ាងទូលំទូលាយនូវក្រឹត្យរឹតបន្តឹងសិទ្ធិទួលបានសញ្ជាតិជាពលរដ្ឋពីកំណើតរបស់លោក នៅក្នុងជំហានមួយដែលនឹងប៉ះពាល់ដល់ទារករាប់ពាន់នាក់ដែលកើតជារៀងរាល់ឆ្នាំ ខណៈលោកចង់បង្កើតការផ្លាស់ប្តូរដ៏ធំនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិក។

ចៅក្រមអភិរក្សនិយមរបស់តុលាការ ដែលមានសំឡេងភាគច្រើន៦-៣ ហាក់ដូចជាមានឆន្ទៈយល់ស្របលើរឹតបន្តឹងសមត្ថភាពរបស់តុលាការជាន់ទាបក្នុងការចេញដីកាទូទាំងប្រទេស ឬ ដីកា "ជាសកល" ដូចដែលចៅក្រមសហព័ន្ធនៅរដ្ឋ Maryland, Washington និង Massachusetts បានធ្វើដើម្បីរារាំងក្រឹត្យរបស់លោក Trump។ ទោះយ៉ាងនេះក្តី ពុំមានចៅក្រមរូបណាបានបង្ហាញការយល់ព្រមលើក្រឹត្យរបស់លោក Trump ឡើយ ហើយក្រុមសេរីនិយមមួយចំនួននិយាយថា ការរឹតត្បឹតសិទ្ធិជាពលរដ្ឋពីកំណើត បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ដើមរបស់តុលាការ។

ចៅក្រមបានបើកសវនាការជជែកវែកញែកជាង ២ម៉ោង នៅក្នុងសំណើបន្ទាន់របស់រដ្ឋបាលទាមទារឱ្យដកដីកាដែលរារាំងក្រឹត្យរបស់លោក Trump ជាផ្នែកសំខាន់នៃវិធីសាស្រ្តប្រកាន់ជំហរតឹងរបស់លោកលើអន្តោប្រវេសន៍។ ចៅក្រមបីរូបរកឃើញថា ក្រឹត្យរបស់លោក Trump ទំនងជាបំពានលើប្រការសញ្ជាតិនៃវិសោធនកម្មលើកទី១៤ របស់រដ្ឋធម្មនុញ្ញ។

គួរឱ្យដឹងថា លោក Trump បានចុះហត្ថលេខាលើក្រឹត្យរឹតបន្តឹងសិទ្ធជាពលរដ្ឋពីកំណើតនៅថ្ងៃទី២០ ខែមករា ដោយបញ្ជាឱ្យភ្នាក់ងារសហព័ន្ធ បដិសេធមិនទទួលស្គាល់សញ្ជាតិរបស់កុមារកើតនៅអាមេរិក ដែលមិនមានឪពុកម្តាយយ៉ាងហោចណាស់ម្នាក់ជាពលរដ្ឋអាមេរិក ឬជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ឬត្រូវគេស្គាល់ថាជាអ្នកកាន់ "បណ្ណបៃតង"។ ទារកទើបនឹងកើតច្រើនជាង ១៥០.០០០នាក់ នឹងត្រូវបដិសេធមិនទទួលបានសញ្ជាតិជារៀងរាល់ឆ្នាំ ប្រសិនបើក្រឹត្យរបស់លោក Trump ចូលជាធរមាន នេះបើយោងតាមដើមបណ្តឹងដែលបានជំទាស់នឹងក្រឹត្យនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm