រដ្ឋមន្រ្ដីក្រសួងបរិស្ថាន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើ​ឱ្យ​គោលដៅលំហែបៃតង នៃតំបន់ភ្នំខ្នងផ្សារ

2025/05/16 05:56:38 pm        407

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំ​ខ្នង​ផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅ លម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈគម្រោងលម្ហែបៃតង ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា គម្រោងនេះ មានន័យលើស​ពី​ការ​សាង​សង់​ផ្លូវ​ និងសំណង់ស្ថាបត្យកម្ម ពីព្រោះស្ថាបត្យកម្មនេះ កើតចេញពីការប្តេជ្ញាចិត្តដ៏ខ្ពស់ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់ គិតគូរពីសុខទុក្ខរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិទេទឹកពុះ និង​ភ្នំ​ខ្នង​ផ្សារពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ជាមួយគ្នានេះ ប្រជាសហគមន៍តំបន់ការពារ​ក៏​បាន​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធរវាងរដ្ឋាភិបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមូលដ្ឋាន ដែល​បាន​ជំរុញ និងបញ្ចេញសក្តានុពលដ៏សម្ងាត់របស់តំបន់សហគមន៍ទេទឹកពុះ និងភ្នំខ្នងផ្សារ ក្នុង​នោះ​ក្រ​សួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងនេះ ដើម្បីជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យគោលដៅលំហែបៃតងភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ និងខេត្តកោះកុង។

ឯកឧត្តម​រដ្ឋ​មន្រ្តី​បានបន្ថែមថាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹង​ត្រូវ​ផ្តល់​ជូន​សហគមន៍​មូលដ្ឋា​ន​ធ្វើ​ការ​គ្រប់​គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយ​សហគមន៍​ឱ្យ​ទៅ​ជា​សហ​គ្រិន​ប្រកប​ដោយ​ភាព​ជាម្ចាស់ ដែលជាការប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មក​ចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នាពេលនេះរួមមាន៖ ផ្លូវ ខ្លោងទ្វារ ចំណតយានយន្ត ប្រព័ន្ធ​បំភ្លឺដោយថាមពលព្រះអាទិត្យ ទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែង​សង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាម។ ជារួមការ​សាង​សង់​ទាំង​នេះ​ត្រូវ​អនុ​លោម​តាម​រចនាបទខ្មែរ និងរក្សាបាននូវសោភ័ណភាព សម្រស់ធម្មជាតិ ពេញដោយភាពស្អាត ភាព​បៃតង និងចីរភាព ជាសុខដុមរមណីយកម្មនៃមេត្រីភាពបរិស្ថាន​ ៕ អត្ថបទ ​បាន​ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm