UN នឹងមិនចូលរួមក្នុងកិច្ចប្រឹងប្រែងផ្តល់ជំនួយគាំទ្រ ដោយអាមេរិកនៅតំបន់ហ្កាហ្សា នោះទេ

2025/05/16 06:33:48 pm        250

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា ថា ស្ថាប័ននេះនឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្កាហ្សានោះទេ ខណៈអ៊ីស្រាអែល បានសន្យាជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងដោយមិនពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនជំនួយ។

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «ផែនការផ្តល់ជំនួយដ៏ពិសេសនេះ មិនស្របតាមគោលការណ៍ជាមូលដ្ឋានរបស់យើង រួមទាំងគោលការណ៍មិនលំអៀង អព្យាក្រឹតភាព និងឯករាជ្យភាព ហើយយើងនឹងមិនចូលរួមក្នុងរឿងនេះទេ»។ មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការងារនៅហ្កាហ្សានៅចុងខែឧសភា ក្រោមផែនការចែកចាយដែលត្រូវបានរិះគន់យ៉ាងខ្លាំង។ មូលនិធិនេះ ក៏បានស្នើឱ្យអ៊ីស្រាអែល ពង្រីកចំនួនកំណត់ដំបូងនៃទីតាំងចែកចាយជំនួយសុវត្ថិភាពនៅភាគខាងត្បូងតំបន់ហ្កាហ្សា រហូតដល់ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ ក្នុងរយៈពេល៣០ថ្ងៃ។

គ្មានជំនួយមនុស្សធម៌ណាមួយត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សានោះទេ ចាប់តាំងពីថ្ងៃទី២ ខែមីនា ហើយអង្គការឃ្លាំមើលភាពអត់ឃ្លានសកល បានព្រមានថាមនុស្សកន្លះលាននាក់ប្រឈមភាពអត់ឃ្លានដែលមានមួយភាគបួននៃចំនួនប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ខណៈអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ធ្វើសង្រ្គាមចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសពីបទលួចជំនួយ ដែលក្រុមនេះបានបដិសេធ ហើយកំពុងរារាំងការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា លុះត្រាតែក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានជំរុញឱ្យអង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយ សហការជាមួយផ្នែកជំនួយមនុស្សធម៌តំបន់ហ្កាហ្សាគាំទ្ររដោយអាមេរិក(GHF)។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានលើកឡើងពីការព្រួយបារម្ភថា ប្រតិបត្តិការនេះនឹងមិនប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌នៃភាពមិនលំអៀង ឯករាជ្យភាព និងអព្យាក្រឹតភាព ទេ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        23
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm