រដ្ឋមន្រ្ដីអប់រំកម្ពុជាស្នើរដ្ឋមន្រ្ដីអប់រំចិនជួយគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាអប់រំ និង AI និងការអភិវឌ្ឍ​ធនធាន​មនុស្សផែ្នកបច្ចេកវិទ្យាឌីជីថលដល់កម្ពុជា

2025/05/16 09:39:34 pm        381

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃការ​ចូលរួម​សន្និសីទ​អប់រំ​ឌីជីថល​ពិភព​លោក​ឆ្នាំ​២០២៥-2025 World Digital Education Conference” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​នឹង ឯកឧត្តម ហ្វាយ ជីនភឹង (HUAI JINPENG) រដ្ឋមន្ត្រីក្រសួង​អប់រំ​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន នៅទីក្រុងវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ដល់​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជាចូលរួម សន្និសីទ​អប់​រំ​ឌីជីថល​ពិភពលោកឆ្នាំ២០២៥ និងបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រម​ទាំង​បាន​លើក​ឡើង​អំពី​កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា និងចិនជារួម និងដោយ​ឡែក​ចំពោះ​វិស័យអប់រំដែលរួមមាន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការបង្រៀន​ភាសា​ចិន​នៅ​កម្រិតមធ្យមសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀនលើវិធីសាស្រ្តបង្រៀនភាសាចិន កម្មវិធី​ផ្លាស់​ប្តូរ​ចំណេះដឹង ការអប់រំ និងវប្បធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាដើម។ បន្ថែម​លើ​នោះ​ដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យប្រទេសចិន ក្នុងនាម​ជា​ប្រទេស​ដែល​មានអនុត្តរភាព (Hegemony) លើវិស័យអប់រំ និងបច្ចេកវិទ្យាឌីជីថល ផ្តល់នូវ​ការ​គាំទ្រ​ការ​អភិវឌ្ឍបច្ចេកវិទ្យាអប់រំ និងAI និងការអភិវឌ្ឍធនធានមនុស្សផែ្នកបច្ចេកវិទ្យាឌីជីថល នៅ​កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ហ្វាយ ជីនភឹង (HUAI JINPENG) រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​សាធារណ​រដ្ឋ​ប្រ​​ជាមានិតចិន បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និង​គណៈ​ប្រតិភូកម្ពុជា ដែលបានចូលរួម សន្និសីទអប់រំឌីជីថលពិភពលោកឆ្នាំ២០២៥ និង​ស្វាគម​ន៍​យ៉ាង​កក់​ក្តៅចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការអប់រំឌីជីថលជាមួយកម្ពុជា ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរួមគ្នា អភិវឌ្ឍវិស័យអប់រំ សម្រាប់ជាប្រយោជន៍របស់ប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm