អាមេរិកកំពុងស៊ើបអង្កេត«ការគំរាមកំហែង» ចំពោះលោក Trump ដោយអតីតប្រធាន FBI លោក Comey

2025/05/16 09:57:32 pm        321

រដ្ឋមន្រ្តីសន្តិសុខមាតុភូមិលោកស្រី Kristi Noem បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតលើការគំរាមកំហែងធ្វើឃាតលើលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយអតីតនាយក FBI លោក James Comey។

ការប្រកាសរបស់លោកស្រី Noem បានកើតឡើង បន្ទាប់ពីលោក Comey បានធ្វើការបង្ហោះដែលត្រូវបានលុបចោលឥឡូវនេះ នៅលើ Instagram ដែលបង្ហាញរូបភាពនៃលេខ«៨៦ ៤៧» ដែលសរសេរលើរូបសំបកងាវ ដោយលេខ «៨៦» គឺជាពាក្យដែលគេប្រើសម្រាប់ឃាតកម្ម និងលោក ត្រាំ ជាប្រធានាធិបតីទី ៤៧។

លោកស្រី Noem បានបង្ហោះនៅលើបណ្តាញសង្គម Xថា លោក James Comey អតីតនាយក FBI ដែលមានកេរ្តិ៍ឈ្មោះមិនល្អនោះ ទើបតែបានអំពាវនាវឲ្យមានការធ្វើឃាតលោក ត្រាំ ។

លោកស្រី បាននិយាយថា ក្រសួងសន្តិសុខមាតុភូមិ (DHS) និងសេវាសម្ងាត់ កំពុងស៊ើបអង្កេតលើការគំរាមកំហែងនេះ ហើយនឹងឆ្លើយតបយ៉ាងសមរម្យបំផុត»។ ក្រោយមក លោក Comey បាននិយាយនៅលើបណ្តាញសង្គម Instagram ថា លោកបានបង្ហោះ«រូបភាពនៃសំបកងាវមួយចំនួន ដែលខ្ញុំបានឃើញនៅថ្ងៃនេះ នៅលើឆ្នេរសមុទ្រ ដែលខ្ញុំសន្មត់ថា ជាសារនយោបាយ»។

លោកបាននិយាយថា៖«ខ្ញុំមិនបានដឹងថា មនុស្សមួយចំនួន បានភ្ជាប់លេខទាំងនោះ ជាមួយនឹងអំពើហិង្សាទេ។ រឿងនេះ មិនដែលកើតឡើងចំពោះខ្ញុំទេ ប៉ុន្តែខ្ញុំប្រឆាំងនឹងអំពើហិង្សាគ្រប់បែបយ៉ាង ដូច្នេះខ្ញុំបានលុបរូបភាពដែលបានបង្ហោះនោះចោលវិញ»។

គួរបញ្ជាក់ផងដែរថា លោក ត្រាំ បានរងរបួសត្រចៀក អំឡុងពេលប៉ុនប៉ងធ្វើឃាត ដែលបានកើតឡើង ខណៈពេលដែលលោក កំពុងធ្វើការជួបជុំជាមួយក្រុមអ្នកគាំទ្រ នៅទីក្រុង Butler រដ្ឋ Pennsylvania ក្នុងខែកក្កដា ហើយបានប្រឈមនឹងការគំរាមកំហែងផ្សេងទៀត។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm